រថយន្តសុីអវីបុករថយន្តស៊េរីទំនើបម៉ាកសឺដេស ពីក្រោយរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តសុីអវីមួយគ្រឿងជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកសឺដេស ពីក្រោយពេញទំហឹងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៨និង ៤០នាទីយប់ថ្ងៃទី ១០ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ នៅខាងជើងស្ពានអាកាសផ្សារដីហុយប្រមាណជាង ១០០ ម៉ែត្រហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅកម្ពុជា G63-AMGធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តម៉ាកស៊ីអវីមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2H-1791បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាមកពីក្រោយជ្រុលបុករថយន្តស៊េរីទំនើបម៉ាកស៊ឺដេសពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តម៉ាកសឺដេសកំពិតកាងនិងកំពិតស្លាកលេខ ចំណែករថយន្តសុីអូវីរងការខូចខាតផ្នែកខាងមុខយ៉ាងដុះណំនឹងគាំងម៉ាស៊ីនទៅមុខលែងរួច។
ក្រោយកើតហេតុភាគីខាងរថយន្តស៊េរីទំនើបម៉ាកសឺដេសមិនចង់មានរឿងវែងឆ្ងាយមិនទារសំណងរួចក៏បានបើករថយន្តបន្តទៅមុខបាត់ ចំណែករថយន្តសុីអវីត្រូវបានម្ចាស់ហៅរថយន្តស្ទូចស្ទូចយកទៅជួសជុលដោយខ្លួនឯង






