វេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត

(ភ្នំពេញ)៖ ខ្ញុំបាទ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង នូវប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត «ហ៊ុន ម៉ាណែត» ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលមានការអប់រំល្អ ខ្ពង់ខ្ពស់ ប្រកបដោយចំណេះដឹង ឋាមពល និងសមត្ថភាពពេញបរិបូរណ៍ ព្រមទាំងប្រកបដោយគុណធម៌ខ្ពង់ខ្ពស់ ស័ក្តិសមជាឥស្សរជន នៃយុវជនជំនាន់ថ្មី។

Decorative banner design for Diwali with Indian lamps


យើងខ្ញុំទាំងអស់គ្នា មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមជា «អនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា» យ៉ាងពិតប្រាកដ ដើម្បីបន្តវេន ដឹកនាំ ការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, លើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍន៍ជាតិ ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សុខសន្តិភាព និងសុភមង្គលរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram