(ដំណឹងស្វែងរកសាច់ញាតិ) សូមបងប្អូនជួយ share ដើម្បីផ្តល់ដំណឹងដល់សាច់ញាតិជនរងគ្រោះ..!!! +ករណីគ្រោះថ្នាក់ចរាចរណ៍


*នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ១៥ នាទី នៅចំណុចផ្លូវកោង ស្ថិតនៅភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ ។
?មតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1H-5766 បើកបរមិនស្គាល់ឈ្មោះ ភូមិ ឃុំ មិនស្គាល់ បើកបរពីទិសខាងលិចទៅកើត បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1G-8632 បើកបរដោយឈ្មោះប៉ាង វ៉ាន់ឆេង ភេទប្រុស អាយុ២១ឆ្នាំ រួមដំណើរម្នាក់ទៀតឈ្មោះស៊ីម វ៉ាន់ឌី ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង២រស់នៅភូមិបង្គៀង(ក) ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បើកបរពីទិសខាងកើតទៅទិសខាងលិច(មានមួកសុវត្ថិភាពទាំង០៣នាក់) ច្រាស់ទិសគ្នា ។

  • មូលហេតុ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1H-5766 បើកបរ មិនប្រកាន់ស្តាំ ។
  • បណ្តាលឲ្យស្លាប់០១នាក់ រងរបួសមនុស្សនាក់០២ កម្រិតធ្ងន់។
    -ខូចខាតម៉ូតូទាំង០២គ្រឿង កម្រិតស្រាល ។ ចំណែកសព រក្សាទុកនៅមន្ទីពេទ្យ ៧D ដើម្បីរងចាំគ្រួសារសព។ ករណីជំនាញកំពុងស្រាវជ្រាវ។
  • វត្ថុតាងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
    ***—-
    ប្រសិនបើបងប្អូនស្គាល់ជនរងគ្រោះ សូមធ្វើការទាក់ទងមកលេខ: ០១២ ៦៣៦ ៣៦៧
    ០៣១ ២១២ ៤៤៤៤
    សូមអរគុណ…!!

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram