សម្ដេច ស ខេង បញ្ជា ឱ្យ អភិបាលខេត្ត ទប់ស្កាត់ ពលរដ្ឋ កុំឱ្យ ឆ្លង ខុសច្បាប់ ទៅ ប្រទេសជិតខាង ….
ភ្នំពេញ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន បញ្ជា ឱ្យ អភិបាលខេត្ត និង អាជ្ញាធរ តាម ព្រំដែន ទាំងអស់ ទប់ស្កាត់ ការឆ្លង ខុសច្បាប់ របស់ ពលរដ្ឋ ទៅ ប្រទេសជិតខាង អំឡុងពេល នៃ វិបត្តិ កូ វីដ -១៩ នេះ ដើម្បី ធានា សុវត្ថិភាព និង សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ។
សម្ដេច ស ខេង បានទទួល ដំណឹង ថា មាន ពលរដ្ឋ មួយចំនួន ត្រូវបាន មេខ្យល់ នាំ ឆ្លងដែន ដោយ ខុសច្បាប់ ចួ ល ទៅក្នុង ប្រទេសជិតខាង ខណៈដែល ប្រទេស ទាំងនោះ កំពុង ដាក់ ប្រទេស ក្នុង គ្រាអាសន្ន ដើម្បី បង្ការ ទប់ស្កាត់ ការរីក រាលដាល នៃ ជំងឺ កូ វីដ- ១៩ ។ ចំពោះ ករណីនេះ សម្ដេច ស ខេង បាន បញ្ជា ឱ្យ អភិបាលខេត្ត និង អាជ្ញាធរ ពាក់ព័ន្ធ តាម ព្រំដែន ស្រាវជ្រាវ និង ស្វែងរក ចាប់ខ្លួន មេខ្យល់ ដែល ធ្វើ ចលនា អូសទាញ ប្រជាពលរដ្ឋ ខ្មែរ ឱ្យ ឆ្លងដែន ដោយ ខុសច្បាប់ ចូលទៅ ប្រទេសជិតខាង តាម ច្រករបៀង នេះ ។
រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជាក់ ក្នុង លិខិត ចុះ ថ្ងៃទី ១៣ ឧសភា ដោយ បញ្ជា ទៅ អភិបាលខេត្ត យ៉ាង ដូច្នេះ ៖« ត្រូវ កោះប្រជុំ គណៈបញ្ជាការ ឯកភាពរ ដ្ឋ បាល ខេត្ត ជាបន្ទាន់ ដើម្បី ណែនាំ ដល់ កងកម្លាំង មាន សមត្ថកិច្ច ទាំងអស់ នៅតាម តំបន់ ព្រំដែន ឱ្យចូល រួមសហការ គ្នា ដាក់ចេញ នូវ វិធានការ ទប់ស្កាត់ ការចេញចូល ឆ្លងដែន ដោយ ខុសច្បាប់ តាម ច្រករបៀង នៅតាម បណ្ដោយ ព្រំដែន ជាមួយ ប្រទេសជិតខាង » ។
ប៉ុន្តែ បើ ក្នុងករណី នៅតែមាន ពលរដ្ឋ ខ្មែរ លួច ចូលទៅ កាន់ ប្រទេសជិតខាង ដោយ ខុសច្បាប់ ហើយ ត្រូវបាន អាជ្ញាធរ គេ ឃាត់ខ្លួន នោះ រដ្ឋបាលខេត្ត ជាប់ ព្រំដែន ត្រូវ ទំនាក់ទំនង និង សម្របសម្រួល ជាមួយ សមត្ថកិច្ច នៃ ប្រទេសជិតខាង ឱ្យបាន ទាន់ពេលវេលា ដើម្បី ស្នើសុំ បញ្ជូន ពលរដ្ឋ ខ្មែរ ត្រឡប់មកវិញ រួមទាំង ពិនិត្យ សុខភាព ពួកគេ ហើយ អនុវត្ត វិធានការ ច ត្តា ឡី ស័ក និង បញ្ជូន ពួកគេ ទៅកាន់ លំនៅដ្ឋាន រៀងៗ ខ្លួន ផង ។ នេះ ជាការ បញ្ជាក់ របស់ សម្ដេច ស ខេង ។
សម្ដេច ស ខេង បន្ថែមថា ៖« បច្ចុប្បន្ន ប្រទេសជិតខាង នៅ បន្ត ដាក់ ប្រទេស ក្នុង ភាពអាសន្ន ដើម្បី ទប់ស្កាត់ ការរីក រាលដាល នៃ ជំងឺ កូ វីដ -១៩ ។ ហេតុនេះ រដ្ឋបាលខេត្ត ត្រូវ អប់រំ ណែនាំ និង ផ្សព្វផ្សាយ ដល់ ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន របស់ខ្លួន កុំឱ្យ ធ្វើដំណើរ ទៅកាន់ ប្រទេសជិតខាង ក្នុង រយៈពេល នេះ ជាដាច់ខាត » ។
មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្ត ត្រូវ បន្ត ពង្រឹង ការអនុវត្ត វិធានការ និង គោលការណ៍ របស់ រដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុង ការបង្ការ ទប់ស្កាត់ ការរីក រាលដាល នៃ ជំងឺ កូ វីដ -១៩ នៅ កម្ពុជា ឱ្យមាន ប្រសិទ្ធភាព ខ្ពស់ ផងដែរ ។ដែល នេះ ជាការ រំឭក ដ៏ដែលៗរបស់ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ៕

