ខ្លាំងមែន! Chelsea បំបាក់ Juventus ៤-០ ឆក់កៅអីឡើងទៅវគ្គ ១៦ក្រុមនៃ Champions

(ក្រុងឡុងដ៍)៖ តោខៀវ Chelsea ដែលជាក្រុមការពារតំណែងជើងឯកនោះ បានយកឈ្នះគូប្រជែងសេះបង្កង់ Juventus ដល់ទៅ ៤ទល់នឹង០ នារាត្រីឆ្លងចូលថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ដើម្បីទទួលបានកៅអី១ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Champions League។


ក្រុមរបស់លោក Thomas Tuchel បានចូលរួមជាមួយ Ajax, Liverpool, Bayern Munich និង Juventus ក្នុងការឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ធ្វើដំណើរទៅលេងវគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយជាបន្តទៀត ដ្បិតពួកគេឡើងឈរនៅកំពូលតារាងនៃពូល H ជាបណ្តោះអាសន្នវិញ ដោយមាន ១២ពិន្ទុស្មើក្រុមលេខ២ Juventus ដោយនៅសល់ ១ប្រកួតទៀតបិទកម្មវិធីប្រកួតតាមពូល។
កីឡាករ Chalobah, Reece James, Hudson-Odoi និង Timo Werner សុទ្ធសឹងតែចូលរួមចំណែករកបានម្នាក់ ១គ្រាប់ដូចៗគ្នាក្នុងជំនួបឈ្នះដ៏ពេញចិត្តនៅទឹកដី Stamford Bridge ក្រោយពេលពួកគេបរាជ័យត្រឹម ១-០ នៅទឹកដី Turin ប្រទេសអ៉ីតាលីកាលពីជើងទី១។


តែយ៉ាងណា វាបានក្លាយជាការចាញ់ច្រើនគ្រាប់សម្រាប់ក្លិបមកពីអ៉ីតាលី នៅក្របខណ្ឌអឺរ៉ុប Champions League និងបន្តកំញើញដល់គូប្រជែងនៅ Premier League ដែលតោខៀវធ្លាប់បានយកឈ្នះ ១-០ នាខែឧសភារដូវកាលមុន និងទើបតែរបូត ២៤គ្រាប់ប៉ុណ្ណោះ ក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ក្នុងចំណោម ៥០ប្រកួតមកនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram