កីឡាករ និងអ្នកគាំទ្រក្លិប Man City ផ្ញើសារអបអរសាទរ ពិធីបុណ្យអុំទូកនៅកម្ពុជា
(ភ្នំពេញ)៖ កីឡាករ និងអ្នកគាំទ្រក្រុមលេងនៅលីគកំពូលអង់គ្លេស Premier League គឺក្លិបមេឃខៀវ Manchester City នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានផ្ញើសារអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅកម្ពុជា។
ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តែងតែប្រារព្ធក្នុងរយៈពេល ៣ថ្ងៃគឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ហើយសម្រាប់ឆ្នាំនេះ ត្រូវចំថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅឆ្នាំនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ដែលតែងតែរៀបចំឡើងនៅមុខព្រះបរមរាជរាំង ប៉ុន្តែការអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ៣ថ្ងៃដូចធម្មតា។
ខាងក្រោមនេះ ជាពាក្យជូនពរ និងអបអរសាទរខ្លះៗពីកីឡាករ Manchester City និង អ្នកគាំទ្រមកពីប្រទេសផ្សេងៗទៀតនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៖





