អាជ្ញាធរ ហាមឃាត់រ៉ឺម៉កសណ្តោងម៉ូតូគ្រប់ប្រភេទ មិនឲ្យធ្វើចរាចរណ៍លើមហាវិថីសហព័ន្ធរុស្ស៊ី
ភ្នំពេញ៖អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសម្រេចហាមឃាត់រ៉ឺម៉កសណ្តោងម៉ូតូគ្រប់ប្រភេទ មិនឲ្យធ្វើចរាចរណ៍នៅលើបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ។
យោងតាមសេចក្ដីជូនដំណឹងដែល CPNS NEWS ទើបទទួលបានមុននេះបន្តិច គឺ ការសម្រេចហាមឃាត់នេះ ដោយសារតែតាមបណ្ដោយមហាវិថីសហព័ន្ធ គឺជាមហាវិថីអន្តរជាតិ ដែលមានភ្ញៀវជាតិ-អន្តរជាតិនិងគណៈប្រតិភូកំពូលកំពូលរបស់ជាតិ-អន្តរជាតិ ឆ្លងកាត់ស្ទើរជារៀងរាល់ថ្ងៃ ។
មួយវិញទៀត ការហាមឃាត់នេះគឺដើម្បីបញ្ចៀសការបាត់បង់នូវសណ្តាប់ធ្នាប់ សោភ័ណភាពនិងរបៀបរៀបរយសាធារណៈ ។
ក្នុងករណីដែលមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ទេ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងចាត់វិធានការឃាត់ទុកដោយមិនកំណត់ពេលវេលាព្រមទាំងធ្វើការផាកពិន័យ ផងដែរ ៕




