ខ្សែបម្រើ Silva របស់ជម្រើសជាតិព័រទុយហ្គាល់ ត្រូវដកចេញពីការប្រកួតជម្រុះ World Cup ប៉ះនឹងអៀរឡង់
(លីសបោន)៖ ខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Bernardo Silva នឹងខកខានការប្រកួតជម្រុះ World Cup 2022 នៅថ្ងៃព្រហស្បតិ៍នេះ ដែលនឹងទៅជួបក្រុមអៀរឡង់ ដោយសារតែ «មានបញ្ហាសាច់ដុំ» នេះបើតាមសម្តីអ្នកចាត់ការ Fernando Santos ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
Silva ដែលមានទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្លិប Manchester City ក្នុងរដូវកាលនេះ និងជាកីឡាករដ៏សំខាន់ដែលអាចជួយឲ្យឈ្នះពាន Premier League នោះ បានអវត្តមានពីការហ្វឹកហាត់ទាំងនៅថ្ងៃចន្ទ និងថ្ងៃអង្គារផងដែរ។
ខ្ញុំមិនត្រូវបានរាប់បញ្ចូលគាត់នោះទេ។ គាត់មានបញ្ហាសាច់ដុំ។ ខ្ញុំមិនគិតថា គាត់មានលក្ខខណ្ឌល្អសម្រាប់ការប្រកួតនេះនោះទេ។ យើងគិតថា គាត់អាចនឹងលេងបានសម្រាប់ការប៉ះក្រុមស៊ែប៊ីនៅថ្ងៃអាទិត្យ នេះបើតាមសម្តីលោក Santos៕




