ក្របខណ្ឌ Premier League ចេញបាល់ថ្មីសម្រាប់រដូវរងារ 2021/22 ដាក់លក់ជាផ្លូវការ

(ក្រុងឡុងដ៍)៖ បាល់ទាត់ Premier League សម្រាប់រដូវរងារ 2021/22 ត្រូវបានដាក់លក់ជាផ្លូវការហើយ នៅថ្ងៃសុក្រ ទី0៥ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការប្រកាសរបស់លីគកំពូលអង់គ្លេស និងដកស្រង់ការផ្សាយដោយ manchester eveningnews។
នៅដើមសប្តាហ៍នេះ រចនាបទនៃបាល់ទាត់ខាងលើដែលធ្វើឡើងដោយក្រុមហ៊ុន Nike ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតលើបណ្តាញ Internet ខណៈសន្ទុះនៃការគាំទ្រ ក៏មានច្រើនលើសលប់ផងដែរ ហើយឥឡូវនេះ បាល់ទាត់ដែលមានឈ្មោះថា Nike Flight ត្រូវបានដាក់លក់ហើយ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចង់បានវាយកមកទាត់ គួរតែប្រយ័ត្នបន្តិច ដ្បិតតម្លៃវាមិនថោកនោះទេ។


ទោះបីជាលីគកំពូលអង់គ្លេស Premier League បង្ហោះផ្សាយពីបាល់នេះជាផ្លូវការក្តី ក៏ប្រភពខាងលើមិនទាន់បញ្ជាក់តម្លៃនៅឡើយដែរ។ នៅពេលចង់ដឹងថា តើអាចរកទិញឯណាបាននោះ គឺព័ត៌មានពី manchester eveningnews អះអាងថា អ្នកអាចរកទិញវាបាននៅ JD Sports ហើយប្រសិនជាអ្នកចង់ទិញដោយផ្ទាល់ពីរោងចក្រផលិតនោះ គួរឲ្យស្តាយណាស់ ដោយសារវាមិនទាន់ត្រូវបានដាក់លក់ដោយគេហទំព័របស់ក្រុមហ៊ុន Nike នៅឡើយទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram