កសិករម្នាក់ឃើញពស់វែកចូលឡុក ក្លាហានលូកដៃទៅចាប់ តែអកុសល ត្រូវពស់ចឹកស្លាប់ មុនបញ្ជូនដល់ផ្ទះគ្រូខ្មែរនៅកៀនស្វាយ
កណ្ដាល៖ ប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២១នេះថាមានករណីកសិករម្នាក់បាន ស្លា ប់ដោយសារពស់ចឹក ខណៈទៅលើកឡុកឬហៅថាឧបករណ៍នេសាទ។ សពកសិកររងគ្រោះឈ្មោះ ស៊ន វ៉ាត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ ជនជាតិខ្មែរ នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថាមុនពេលស្លាប់គាត់បានចេញពីផ្ទះរបស់ខ្លួននៅវេលាម៉ោង៦និង០០នាទីព្រឹកដើម្បើទៅលើកឡុកជាឧបករណ៍នេសាទ នៅចំណុចបឹងខ្វែងដាច់ ស្ថិតនៅភូមិគគីរធំ ឃុំគគីរធំ ពេលទៅដល់ចុងព្រែក ក៏ឈប់ទិញស្រានៅផ្ទះឈ្មោះ ជា ឃុនដារ៉ា ភេទប្រុសអាយុ ៥៤ឆ្នាំហូបអស់២ទៅបិកំប៉ុង រួចក៏បបួលឈ្មោះ លន់ ហៀង ភេទប្រុស អាយុ២១ឆ្នាំ ទៅជាមួយគ្នា។ពេលទៅដល់ចំណុចខ្វែងដាច់ ក៏នាំគ្នាចុះលុយទឹកត្រឹមចង្កេះទៅលើលើកឡុ លុះពេលជិតដល់កន្លែងគូទឡុក ឈ្មោះ លន់ ហៀង ក៏ឃើញអង្គើរគួទឡុក ភ្លាមនោះ ជនរងគ្រោះបាននិយាយថា ទុកឲ្យអញទៅលើកម្នាក់ឯងបានហើយ ជនរងគ្រោះបានទៅលើកឡុក ហើយបានឃើញពស់វែក ក៏លូកដៃចាប់ ពស់វ៉ែក តែត្រូវពស់វែកនោះ ខាំចំចង្អុលដៃខាងស្ដាំ ពស់ខាំហើយជនរងគ្រោះក៏បានចាប់ពស់នោះដាក់ចូលក្នុងថង់ស្បៃ រួចលុយទឹកឡើងមកខាងលើផ្លូវ គោក ស្រាប់តែជួបឈ្មោះ នៅ ណាង ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នាក៏បានឌុបជនរងគ្រោះមកផ្ទះ ភ្លាមនោះក្រុមគ្រួសារជនរងគ្រោះបានយកជនរងគ្រោះទៅផ្ទះពេទ្យ ម៉ុន ផេន តែគ្មានថ្នាំ ព្យាបាល បន្ទាប់មកក្រុមគ្រួសារក៏បាន យកជនរងគ្រោះមកផ្ទះគ្រូខ្មែរ មិនទាន់ទៅដល់ផ្ទះគ្រូខ្មែរផងជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។

ក្រោយមកមកម្លាំងប៉ុស្តិ៍ក៏បានរាយការណ៍ជូនលោកអធិការនគរបាលស្រុកកៀនស្វាយ លោកអធិការ បានបញ្ជាឲ្យម្លាំងជំនាញបច្ចេកទេស ចុះមកធ្វើកោសល្យវិច្ច័យលើសាកសព ដោយមានការចូលរួមពី នគរបាលប៉ុស្តីគគីរធំ ក្រុមប្រឹក្សាឃុំគគីរធំ លោកមេភូមិរាំងដេក ពេទ្យមណ្ឌលសុខភាពឃុំគគីរធំ និងក្រុមគ្រួសារសព ក្រោយពេលពិនិត្យរួច ជនរងគ្រោះពិតជាបានស្លាប់ដោយសារពស់ខាំពិតមែន ចចំណែកគ្រួសារក៏ទទួលស្គាល់ថា ប្ដីរបស់គាត់បានស្លាប់ដោយសារពស់ខាំពិតប្រាកដមែន។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




