គណៈកម្មការទី៧នៃរដ្ឋសភាបានកត់សម្គាល់ចំពោះស្ថានភាពកូវីដ១៩ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំ….


រាជធានីភ្នំពេញ៖ ទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានភាពធូរស្រាល ប៉ុន្តែជំងឺនេះ នៅតែបន្តរាតត្បាត និងឆ្លងក្នុងសហមគន៍តាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក។ ខណៈក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងបន្តគិតគូរ រកដំណោះស្រាយដើម្បីឆ្លើយតបទៅនឹង ស្ថានភាព អប់រំ ក្នុង បរិបទ កូវីដ១៩ ដែលអាចឈានដល់

ការពិចារណាលើលទ្ធភាពនៃការបើកសាលារៀនឡើងវិញត្រឹមកម្រិតណាមួយនាពេលខាងមុខ នោះ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេចរណ៍នៃរដ្ឋសភា បានតាមដានដោយយកចិត្តទុក និងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រតាមការចាំបាច់។

គណៈកម្មការទី៧នៃរដ្ឋសភា បានកត់សម្គាល់ចំពោះស្ថានភាពកូវីដ១៩ ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការដាក់ចេញវិធានការនានាជាបន្តបន្ទាប់ស្របតាមស្ថានការណ៍ជាក់ស្តែង។ កន្លងមក គណៈកម្មការតែងបានគាំទ្រជានិច្ច រាល់ចំណាត់ការរបស់ក្រសួង ហើយគណៈកម្មការក៏នឹងបន្តការពិភាក្សា ដើម្បីរួមគ្នារកដំណោះស្រាយអោយកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការទី៧ នៃរដ្ឋសភា សូមកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីអប់រំ ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំ លោកគ្រូ អ្នកគ្រូ រួមទាំងអាណាព្យាបាលទាំងអស់ ដែលបានរួមសហការគ្នាជំរុញឱ្យដំណើរការនៃការផ្តល់ការអប់រំដល់ សិស្សានុសិស្សនៅតែបន្ត ស្របពេលដែលបង្កើនការគិតគូរខ្ពស់លើសុខភាព និងសុវត្ថិភាពរបស់សិស្សានុសិស្សទូទាំងប្រទេស។ ជាមួយគ្នានេះ គណៈកម្មការ សូមលើកទឹកចិត្តឱ្យមាតាបិតា ឬអាណាព្យាបាលរបស់សិស្សានុសិស្ស បន្តជួយជំរុញកូនចៅអោយធ្វើស្វ័យសិក្សានៅផ្ទះ និងសូមសិស្សានុសិស្សទាំងអស់បន្តការសហការជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីរៀនតាមរយៈកម្មវិធីសិក្សាផ្តល់ដោយក្រសួងអប់រំ និងដៃគូរពាក់ព័ន្ធនានា។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram