បុណ្យកឋិនទាននឹងចាប់ផ្តើមនៅថ្ងៃទី២២ តុលា ក្រសួងធម្មការ ចេញសេចក្តីណែនាំ២ចំណុច ដើម្បីឱ្យការរៀបចំពិធីបុណ្យនេះប្រព្រឹត្តទៅដោយរលូន

(ភ្នំពេញ)៖ ដើម្បីរៀបចំបុណ្យពិធីបុណ្យកឋិនទាន ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ដំណើរការទៅបានដោយរលូន ស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា ក្រសួងក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំបន្ថែម២ចំណុច ដល់ប្រធានមន្ទីរធម្មការ និងសាសនាទូទាំង រាជធានី-ខេត្ត ចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងធម្មការ និងសាសនា ដែល CPNS News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា វិធានការទាំង២នេះរួមមាន:


ទី១៖ ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្ត ឱ្យបានយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារនានារបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំ។
របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទី២៖ ហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេនព្រៃចីវរជាកិច្ចសម្រេចបុណ្យ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងធម្មការ និងសាសនា៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram