ខ្សែប្រយុទ្ធអង់គ្លេស Rashford អរគុណអ្នកគាំទ្រ ចំពោះការគាំទ្រច្រើនលើសលុប ក្រោយការប្រកាន់ពូជសាសន៍ នៅឯព្រឹត្តិការណ៍ Euros

(ម៉ានឆេស្ទឺរ): ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Manchester United កីឡាករ Marcus Rashford បានលើកឡើងថា លោកមិនដែលជួបប្រទះនូវការគាំទ្រ ដែលលោកទទួលបានពីអ្នកគាំទ្រ បន្ទាប់ពីលោកជាគោលដៅ នៃការរំលោភបំពានប្រកាន់ពូជសាសន៍ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទី មិនចូលទីរបស់លោក នៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប (European Championship) កាលពីខែកក្កដា, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។


ការស៊ុតបាល់ប៉េណាល់ទីមិនចូលទី របស់កីឡាករ Rashford ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រតទល់នឹងក្រុមអ៊ីតាលីនោះ បានធ្វើឲ្យអង់គ្លេសបាត់បង់តំណែងជើងឯក នៅឯពហុកីឡដ្ឋាន Wembley។
កីឡាករវ័យក្មេង ដែលជាមិត្តរួមក្រុម វ័យ២៣ឆ្នាំ គឺកីឡាករ Jadon Sancho និងកីឡាករ Bukayo Saka ក៏ជាគោលដៅ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទី មិនចូលទីរបស់ពួកគេ។
ផ្ទាំងគំនូរមួយរបស់កីឡាករ Rashford នៅទីក្រុង Manchester គូសបំផ្លាញ ប៉ុន្តែសហគមន៍បានរួមគ្នា និងបានបន្សល់ទុកនូវសារគាំទ្រ នៅពីលើផ្ទាំងគំនូរដែលត្រូវបានបំផ្លាញ ហើយកីឡាករបានលើកឡើងថា វាគឺជា ( ពេលវេលាដ៏ពិសេសមួយ )។
Rashford បានប្រាប់ BBC ថា ( វាពិតជាល្អ ដែលមានការគាំទ្រ ពីមនុស្សប្រភេទផ្សេងៗគ្នា។ វាប្រហែលជាអ្វី ដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុនមក )។
គួរបញ្ជាក់ថា កីឡាករ Rashford ត្រូវបានអវត្តមានពីការប្រកួត ចាប់តាំងពីការវះកាត់របួសស្មា ដែលលោកបាននិយាយថា លោកមានរបួសតាំងពីខែកញ្ញាឆ្នាំមុន ប៉ុន្តែលោកកំពុងត្រលប់មកវិញ បន្ទាប់ពីត្រលប់មកហ្វឹកហាត់ពេញលេញវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram