Cristiano Ronaldo ទាត់បញ្ចូលទីនៅនាទី៩០+៥ ជួយឲ្យក្រុមបិសាចក្រហម Manchester United សងសឹងក្រុម Villarreal បានសម្រេច

(Manchester ) Cristiano Ronaldo ទាត់បញ្ចូលទីនៅនាទី៩០+៥ ជួយឲ្យក្រុមបិសាចក្រហម Manchester United សងសឹងក្រុម Villarreal បានសម្រេចក្នុងលទ្ធផល ២-១ ក្នុងទឹកដីខ្លួនឯងដែលមានអ្នគាំទ្រប្រមាណ ៧៣,១៣០នាក់ឯណ្ណោះ។
នៅក្នុងការប្រកួតនេះផងដែរក្រុម Villarreal បានបើកការនាំមុខមុន១គ្រាប់នៅនាទី ៥៣ ដែលស៊ុតបាល់បញ្ជូលទីដោយកីឡាករ Paco Alcacer តែត្រូវបានតាមស្មើរវិញដោយកីឡាករ Alex Teller នៅតង់ទី១នៃនាទីទី ៦០ ហើយលទ្ធិផលនេះបន្តស្មើររហូតដល់នាទីទី ៩០+៥ ទើប Cristiano Ronaldo បន្ថែមគ្រាប់បាល់១គ្រាប់ទៀតដែលជាគ្រាប់បាល់ជ័យជំនះ ២ទល់នឹង១ទៅលើក្រុម Villarreal ផងដែរ។


ការស៊ុតរបស់ Cristiano Ronaldo គឺជាចំណែកដ៏ធំមួយជយយឲ្យ Manchester United ទទួលបាន៣ពិន្ទុជាលើកដំបូងនៅក្នុងក្របខណ្ឌ Champion League ដោយឈរលេងរៀងទី៣ នៅក្នុងពូល F ស្មើពិន្ទុគ្នាជាមួយក្រុម Young Boys និងចាញ់តែ១ពិន្ទុពីក្រុមកំពូលតារាង Atalanta ចំណែកឯ Villarreal ធ្លាក់ទៅកាន់បាតតារាងក្រោយលេងចំនួន២ប្រកួត ស្មើ១ និងចាញ់១ មិនទាន់ឈ្នះ។
បន្ថែមលើសនេះទៀតនោះខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបំបែកកំណត់ត្រារបស់អតីតមិត្តរួមក្រុម Real Madrid អ្នកចាំទី Iker Casillas ក្លាយជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេបំផុតក្នុងប្រវត្ដិសាស្រ្ដ Champions League ពោលគឺបង្ហាញខ្លួនបាន ១៧៨ប្រកួត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram