ជនជាប់សង្យ័យក្នុងករណីហិង្សាបង្ករភាពអនាធិបតេយ្យលើដីតំបន់ពយម៉ាចូវ ត្រូវបាន សមត្ថកិច្ចចាប់ខ្លូនជាបន្តបន្ទាប់…..
(ខេត្តព្រះសីហនុ)៖ ក្នុងអំឡុងពេល ប៉ុន្មានថ្ងៃ ចុងក្រោយនេះ មានមនុស្សចំនួនប្រមាណ១០នាក់ ត្រូវបាន សមត្ថ កិច្ច ប៉ូលិស ធ្វើការ ចាប់ខ្លូនជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើស ហិង្សា បង្ករភាពអនាធិបតេយ្យ ដណ្តើម កាន់ កាប់ដោយខុសច្បាប់ លើដីតំបន់ពយម៉ាចូវដែលជាដីរដ្ឋ ស្ថិត ក្នុងភូមិ គគី ឃុំ បិត្រាង ស្រុកព្រៃនប់ ។
បើតាមរបាយការ របស់សមត្ថកិច្ចប៉ូលិសអធិកាដ្ឋាននគបាលស្រុកព្រៃនប់ បានបញ្ជាក់ថា មនុស្សចំនួន ១០នាក់ដែលត្រូវចាប់ខ្លូនលើ ក្នុងនោះ មាន៧នាក់ ស្រ្តី ម្នាក់ ត្រូវបានចាប់ខ្លូន នៅ រសៀល ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០គឺចាប់ខ្លូនក្រោយផ្ទុះអំពើហិង្សា ដេញកាប់ចាក់គ្នា និងប្រើប្រាស់ អាវុធ ខុសច្បាប់បង្ករឲ្យមានមនុស្ស ចំនួនប្រមាណ៣នាក់ របួសនិងរថយន្ត ម៉ាក (ហាឡិនឌ័រ)មួយគ្រឿង រងការខូចខាតស្ទើរ ទាំងស្រុក ផងដែរ។
មនុស្សចំនួនចំនួន៧នាក់ខាងលើ ក្រោយបញ្ចប់ការសាកសួរ ត្រូវបានសមត្ថកិច្ច ប៉ូលិសប្រគាល់ទៅឲ្យ រដ្ឋបាល ព្រៃឈើ ខេត្តព្រះសីហនុ ចាត់ការ បន្ត តាមនិតីវិធី ក្នុងហេតុផលជាប់ពាក់ព័ន្ធ បទល្មើស រំលោភបំពាន ចូលកាន់ កាប់ដីរដ្ឋ(ដីគម្របព្រៃឈើឆ្នាំ ២០០២) ដោយ ខុសច្បាប់ ។
ដោយឡែកសំរាប់ មនុស្សចំនួន៣នាក់ក្នុងនោះ ស្រ្តីចំនួន២នាក់ ត្រូវបានចាប់ ខ្លូន នៅ យប់ថ្ងៃ ទី ៣ ខែ ឧសភា ឆ្នាំ ២០២០ គឺចាប់ខ្លូន ក្រោយ មាន ផ្ទុះអំពើហិង្សា វាយកាប់ចាក់គ្នាយ៉ាងខ្លាំងខ្លា ដោយជនជាប់សង្ស័យ ទាំងនោះ ម្នាក់ៗ សុទ្ធសឹង ប្រដាប់ ដោយ កាំបិទ .ពូថៅ និងដំបងឈើ.ដំបងដែកគ្រប់ដៃក្នុងគោលបំណងវាតទី ដណ្តើម កាប់ កាប់ដីតំបន់ ពយម៉ាចូវដោយ ខុសច្បាប់។ ជាលទ្ធផល ម៉ូតូចំនួន១០គ្រឿង ត្រូវបានវាយកម្ទេច រងការ ខូច ខាត និង៦គ្រឿងផ្សេងទៀតរងការខូចខាត ទាំង ស្រុង ដោយ សារ ការដុតបផ្លាញ ចំណែក មនុស្ស ដែលពាក់ព័ន្ធ ត្រូវបានរត់គេចខ្លូនបាត់អស់ ក្រោយពេល កម្លាំងសមត្ថកិច្ចប៉ូលិស ទៅដល់ គឺចាប់បាន តែ៣នាក់ប៉ុណ្ណោះ ។
បច្ចុប្បន្ន ជនជាប់សង្យទាំង ១០នាក់ខាងលើ ត្រូវបានរដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុ និង សមត្ថកិច្ច ប៉ូលិស អកាដ្ឋាននគបាលស្រុក ព្រៃនប់ កសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងចាត់ការតាមនិតីវិធីរូចរាល់ អស់ ហើយ។
គួរបញ្ជាក់ ផងដែរថា ដីតំបន់ពយម៉ាចូលស្ថិតក្នុងភូមិ គគី ឃុំ បិត្រាំង ស្រុកព្រៃនប់ ចំណុច តំបន់ កើត ហេតុ ខាងលើនេះ គឺជាតំបន់ដែល រាជរដ្ឋាភិបាលបាន សម្រេច ដាក់ក្នុងគម្រោង អភិវឌ្ឍន៏ ទេសចរណ៏ នាគរាជ រូចរាល់ អស់ ហើយ ដោយ គម្រោង នេះ មានវិសាលភាព គ្របដណ្តប់ទៅលើតែដី ស្ថិតក្នុង ផែនទីគម្របព្រៃឈើឆ្នាំ ២០០២ តែប៉ុណ្ណោះ តែអ្វីដែលគួរកត់សម្គាល់ គម្រោង ទេសចរណ៏នាគរាជនោះរហូត មកដល់ពេលនេះ ហាក់មិនទាន់ មាន ការចាប់ផ្តើមនៅឡើយទេ តែផ្ទុយទៅវិញបច្ចុប្បន្នគេពិនិត្យ ឃើញថា ដីតំបន់ ខាងលើ នេះត្រូវ បានចូលកាន់កាប់ គ្រប់គ្រងពីសំណាក់ក្រុមអនាធិបតេយ្យដោយខុសច្បាប់ អស់ទៅហើយមិនមានដី ចំណុចណានៅទំនេរ នោះឡើយ៕









