Lewandowski ឈ្នះស្បែកជើងមាស ប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០២០-២១

(នីយ៉ុង)៖ កីឡាករ Robert Lewandowski ខ្សែប្រយុទ្ធក្លិប FC Bayern München របស់អាល្លឺម៉ង់ បានឈ្នះស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប នៅឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លីគកំពូលអាល្លឺម៉ង់ Bundesliga, Facebook របស់ក្លិប និងកីឡាកររូបនេះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។


Robert Lewandowski បានថ្លែងថា ( ខ្ញុំសូមថ្លែងអំណរគុណដល់គ្រួសារខ្ញុំ មិត្តរួមក្រុម គ្រូបង្វឹក និងក្រុម FC Bayern München ទាំងមូល។ ការឈ្នះពានរង្វាន់នេះ នឹងមិនអាចទៅរួចទេបើគ្មានការគាំទ្រពីអ្នក )។
កីឡាករវ័យ ៣៣ឆ្នាំ សញ្ជាតិប៉ូឡូញបានបន្តថា ( នៅក្នុងកីឡាដូចជានៅក្នុងជីវិតដែរ អ្វីដែលសំខាន់ គឺការគោរពអ្នកដទៃ ការសហការ និងការលេងដោយយុត្តិធម៌ មិនថាអ្នកធ្វើអ្វីក៏ដោយ។ ខ្ញុំចែករំលែកពានរង្វាន់នេះដល់អ្នកទាំងអស់គ្នាដែលបាននៅក្បែរខ្ញុំ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះអ្វីដែលយើងសម្រេចបានរួមគ្នាជាក្រុម )។
សូមបញ្ជាក់ថា មូលហេតុដែល Robert Lewandowski ទទួលបានស្បែកជើងមាស ប្រចាំទ្វីបអឺរ៉ុបជាលើកដំបូងនេះ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៤១គ្រាប់ ក្នុងលីគកំពូលអាល្លឺម៉ង់ សម្រាប់ឆ្នាំ២០២០-២១៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram