ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបុកប៉ះគ្នានៅផ្លូវចំណោតពេជ្រនិលចន្លោះគីឡូម៉ែត្រ១០៤.១០៥ …….

មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបុកប៉ះគ្នានៅផ្លូវចំណោតពេជ្រនិលចន្លោះគីឡូម៉ែត្រ១០៤.១០៥ ម្តុំកន្លែងតាំងរូបដាយនរ័ស៊រ វេលាម៉ោង១រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងនោះមានរថយន្តដឹកថ្មមួយគ្រឿង រថយន្តបាឡែនមួយគ្រឿងនិងរថយន្តហាយឡិនឌរ័មួយគ្រឿង។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋានថាមានមនុស្ស២នាក់បានស្លាប់(ម្នាក់ស្លាប់គាបជាប់ក្នុងរថយន្ត) និង៥នាក់ទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុចរាចរណ៍តាមផ្លូវចំណុចនោះបានកកស្ទះ សមត្ថកិច្ចកំពុងអន្តរាគមន៍ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram