ការបំភ្លឺរបស់ប្រធាននគរបាលអន្តោប្រវេសន៍ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ អះអាងថា គ្មានការយកប្រាក់ពីជនបរទេស លើសេវាទិដ្ឋាការ Tourist (T) , Visa Business (E) លើសច្បាប់កំណត់នោះទេ……..
លោកវរសេនីយ៍ឯក កៅ សារ៉ាណា ប្រធានប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ បានបំភ្លឺថា នៅអាកាសយាន្តដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ ពុំមានយកប្រាក់លើសច្បាប់កំណត់ លើការចេញ ទិដ្ឋាការ Tourist (T) , Visa Business (E) ពីជនបរទេស ក្នុងម្នាក់១០ដុល្លារ នោះទេ។
ចំពោះការចុះផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួន ដែលបានចុះផ្សាយនៅថ្ងៃទី១៦ ១៧ និង១៨ ខែវិច្ឆកាឆ្នាំ២០១៨ បានរិះគន់លោក កៅ សារ៉ាណា និងលោក ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកទិដ្ឋាការ សព្វថ្ងៃប្រព្រិត្តិអំពើខុសច្បាប់ដោយទាញយកប្រយោជន៍ក្នុងនាមតួនាទី ភារកិច្ច យកប្រាក់ពីជនបរទេស តាមរយៈការយកប្រាក់លើសច្បាប់កំណត់ លើការចេញ ទិដ្ឋាការ Tourist (T) , Visa Business (E) ក្នុងម្នាក់១០ដុល្លារ ដូច្នេះ ប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ សូមធ្វើការទាត់ចោលទាំងស្រុង ។ ទាក់ទងការបំភ្លឺរបស់លោកវរសេនីយ៍ឯក កៅ សារ៉ាណា ប្រធានប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ អំពីបញ្ហាថាលោកបានយកប្រាក់លើសច្បាប់កំណត់ លើការចេញ ទិដ្ឋាការ Tourist (T) , Visa Business (E) ពីជនបរទេស ក្នុងម្នាក់១០ដុល្លារនោះ បើយោងទៅតាមបញ្ជាក់របស់លោក កៅ សារ៉ាណា សំរាប់ការចេញ ទិដ្ឋាការ Tourist (T) ត្រូវបានបង់តែ30$ និង Visa Business (E) ត្រូវបង់ត្រឹមតែ35$តែប៉ុណ្ណោះ ពុំមានការចេញទិដ្ឋការ Tourist (T) , Visa Business (E) ដោយយកលើសពីច្បាប់បានកំណត់នោះទេ ដូចដែលគេហទំព័រក្នុងស្រុកមួយចំនួន បានចុះផ្សាយនោះឡើយ ក្នុងនាមលោកជាប្រធានប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ លោកបំរើសេវាកម្មជូនប្រជាពលរដ្ឋ រួមទាំងភ្លៀវបរទេស គឺគោរពទៅតាមតួនាទី ភារកិច្ច និងសេវាកម្មដែលច្បាប់បានកំណត់ ហើយលោក កៅ សារ៉ាណា សូមអោយសាធារណជន សូមមេត្តាកុំយល់ច្រឡំ ចំពោះរឿងដែលថាខាងអាកាសយាន្តដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ យកប្រាក់លើសច្បាប់កំណត់ លើការចេញ ទិដ្ឋាការ Tourist (T) , Visa Business (E) ពីជនបរទេស ក្នុងម្នាក់១០ដុល្លារ នោះ។




