អង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារី ប្រចាំឆ្នាំថ្មី ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២២
(ឡុងដ៍) ក្រុមបាល់ទាត់ផ្នែកនារីរបស់អង់គ្លេស នឹងប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំថ្មីមួយ នៅទឹកដីកំណើតរបស់ពួកគេ ដោយនឹងចាប់ផ្តើម ក្នុងឆ្នាំ២០២២ខាងមុខ, នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
ក្រុមបាល់ទាត់ផ្នែកនារីរបស់អង់គ្លេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការប្រកួត នឹងត្រូវរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំក្រោយ, ជាមួយនឹងចក្រភពអង់គ្លេស ត្រូវបានចូលរួមដោយអាល្លឺម៉ង់ និងអេស្ប៉ាញ ខណៈប្រទេសដែលប្រកួតប្រជែងទី៤ នឹងត្រូវប្រកាស ក្នុងពេលឆាប់ៗនេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ( ការប្រកួតប្រចាំឆ្នាំនេះ នឹងលើកស្ទួយប្រតិទិនអន្តរជាតិរបស់អង់គ្លេស និងធានាឲ្យក្រុមដែលដឹកនាំ ដោយលោកស្រី Sarina Wiegman ជួបប្រកួតជាមួយក្រុមលំដាប់ពិភពលោក ជាប្រចាំ, ដោយចាប់ផ្តើមពីការរៀបចំការប្រកួត UEFA Women’s EURO នៅរដូវក្តៅឆ្នាំក្រោយ នៅលើទឹកដីកំណើត និងការប្រកួតបាល់ទាត់ FIFA Women’s World Cup នៅឆ្នាំ២០២៣ )៕



