ភ្លើងប្រចណ្ឌឡើងកំដៅរាប់ពាន់អង្សា ប្តីចាក់ប្រពន្ធសម្លាប់ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ ស្លាប់ទាំង០២នាក់ នៅស្រុកពួក…


ខេត្តសៀមរាប ៖ ករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង ០៣ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ នៅចំណុចវាលស្រែជាប់វត្តត្រកៀត ក្រុមទី៤ ក្នុងភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ។
នារីរងគ្រោះជាប្រពន្ឋមានឈ្មោះបោះ គឿន អាយុ២៥ឆ្នាំ ។

ចំណែកជនសង្សយ័ជាប្តីមានឈ្មោះ វង់ ផុសហៅ ញ៉ាញ់ អាយុ៣២ឆ្នាំ រស់ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ។
ពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖

ប្តីប្រពន្ធជនរងគ្រោះតែងកើតមានជម្លោះនឹងជាញឹកញាប់ ផ្តើមចេញពីភ្លើងប្រចណ្ឌ ។ លុះក្នុងពេលកើតហេតុភាគីប្រពន្ធកំពុងបោកខោអាវនៅមាត់ស្រះក្នុងបរិវេណវត្តត្រកៀត ត្រូវប្ដីទៅរករឿងប្រវាយប្រតប់ ហើយបុរសជាប្តីបានចាក់សម្លាប់ប្រពន្ធ

បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយបានចាក់ខ្លួនឯងតាមក្រោយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ

រួចប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារចាត់ចែងរៀបចំតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram