អគ្គិសនីកម្ពុជាបានបើកសម័យប្រជុំលើកទី៣៥៨ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈនៃការចេញអាជ្ញាបណ្ណនៃការចេញអាជ្ញាបណ្ណ និងការកែសម្រួលអាជ្ញាបណ្ណ….

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរអគ្គិសនីកម្ពុជាបានបើកសម័យប្រជុំលើកទី៣៥៨ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈនៃការចេញអាជ្ញាបណ្ណ និងការកែសម្រួលអាជ្ញាបណ្ណ ដូចខាងក្រោម ៖


ក) ពិនិត្យ និងអនុម័តលើការចេញអាជ្ញាបណ្ណរួមឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី ធ្វើសេវាកម្មផលិត និងចែកចាយអគ្គិសនីនៅតំបន់អភិវឌ្ឍន៍កោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង និងផ្នែកខ្លះនៃសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ខ) ពិនិត្យ និងអនុម័តលើការកែសម្រួលអាជ្ញាបណ្ណ ៖
១-ពង្រីកតំបន់ចែកចាយអគ្គិសនីឲ្យ ៖


-ក្រុមហ៊ុន ឃុន សុភាព ឯ.ក ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
-លោក អ៊ុយ សុផាត ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងនៅផ្នែកខ្លះនៃឃុំរលាំងគ្រើល ស្រុកសំរោងទង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។


២-ពង្រីកតំបន់ និងបន្ថែមអាណត្តិអាជ្ញាបណ្ណឲ្យក្រុមហ៊ុន ហេង ហ្វេមីលី អេឡិកទ្រីស៊ីធី ឯ.ក ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកកោះកុង និងស្រុកគិរីសាគរ ខេត្តកោះកុង ។
៣-ពង្រីកតំបន់ និងបង្កើនអាណត្តិអាជ្ញាបណ្ណឲ្យលោកស្រី ប៊ុន ស្រីល័ក្ខ ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។


៤-បន្តអាណត្តិអាជ្ញាបណ្ណឲ្យលោក ឡុង ហៃ ធ្វើសេវាកម្មអគ្គិសនីនៅឃុំធាយ ផ្នែកខ្លះនៃឃុំបឹងព្រះ ស្រុកបាភ្នំ ឃុំទឹកថ្លា ឃុំសំរោង ស្រុកស្វាយអន្ទរ និងឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram