Grealish ថា ខ្លួនអាចកម្ទេចខ្សែការពារទាំងអស់ក្នុងលោក ក្រោយជួយ City ឈ្នះ ៦-៣

ខ្សែបម្រើប្រយុទ្ធ Jack Grealish បានទាត់បញ្ចូលទីយ៉ាងអស្ចារ្យមួយគ្រាប់ជួយ Manchester City យកឈ្នះដល់ទៅ ៦-៣ លើក្រុម RB Leipzig ក្នុងការពានរង្វាន់ UCL។
នេះជាការបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតពាននៅតំបន់អឺរ៉ុបសម្រាប់កីឡាករវ័យ២៦ឆ្នាំ។ ហើយគេថែមទាំងរកគ្រាប់បានទៀត នាំក្រុមលោក Pep Guardiola ឈ្នះធំធេងក្នុងការប្រកួតបើកឆាក។ Grealish រកបានគ្រាប់ទី៤ក្នុងចំណោមទាំង៦គ្រាប់របស់ City តាមរយៈការអូស ទាញទាត់បញ្ចូលទីយ៉ាងស្អាត។


ក្រោយបង្ហាញការភ្ញាក់ផ្អើលក្នុងកីឡដ្ឋាន Etihad Stadium កីឡាករ Grealish បានបញ្ចេញអារម្មណ៍រីករាយនិងនិយាយថា គេអាចកម្ទេចខ្សែការពារទាំងអស់សម្រាប់បាល់១ទល់នឹង១ នៅតំបន់ប្រយុទ្ធខាងឆ្វេង។
សរុប៦គ្រាប់របស់ Man City ធ្វើបានដោយកីឡាករ Nathan Ake, Riyad Mahrez, Jack Grealish, Joao Cancelo, Gabriel Jesus និង Nordi Mukiele របស់ RB Leipzig ធ្វើឲ្យចូលទីខ្លួនឯង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram