កីឡាករឡើងជើងរបស់ Liverpool ម្នាក់បាក់កជើង ពេលលេងជាមួយ Leeds

កីឡាករវ័យក្មេងកំពុងឡើងជើងរបស់ Liverpool គឺ Elliott បានរបួសបាក់កជើង ក្នុងជំនួបក្រុមរបស់គេយកឈ្នះ Leeds United ៣-០ កាលពីយប់មិញ។


Elliott វ័យ១៨ឆ្នាំបានរងរបួស បន្ទាប់ពីមានការទាក់ជើងពីខ្សែការពាររបស់ Leeds គឺ Pascal Stujik ធ្វើឲ្យអាជ្ញាកណ្ដាលផ្ដល់កាតក្រហមបណ្ដេញចេញពីទីលានក្នុងវគ្គទី២។ Elliott បានស្រែកបង្ហាញការឈឺចាប់ជាខ្លាំង ក្រោយពេលរបួសកជើង និងត្រូវសែងចេញបញ្ជូនទៅមន្ទីរពេទ្យ។
ក្លឹប Liverpool បានបញ្ជាក់ថា Elliott ត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ Leeds General Infirmary និងបានត្រឡប់ទៅវិញហើយ។ គេនឹងត្រូវធ្វើការវះកាត់ ខណៈព័ត៌មានផ្សេងក្លឹបនឹងជូនដំណឹងជាបន្តបន្ទាប់។
ជ័យជម្នះ ៣-០ លើ Leeds បានជួយឲ្យ Liverpool ឡើងឈរចំណាត់ថ្នាក់លេខ៣ក្នុងតារាងពិន្ទុ Premier League មាន១០ពិន្ទុស្មើគ្នាជាមួយក្រុមលេខ១និង២ Man Utd និង Chelsea៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram