សង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ច ស្រុកបវិលចាប់ឃាត់ខ្លួន …….
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទី នៅចំណុចភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ស្រុកបវេល ខេត្តបាត់ដំបង កំលាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងក្រុមអន្តរាគមន៍ និងកំលាំប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះល្បាតក្នុងភូមិសាស្រ្តខាងលើ បង្ក្រាបបានករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ជុំ សិត ហៅ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំក្ខលតាហែន ស្រុកបវេល
ខេត្តបាត់ដំបង (ជាអ្នករក្សាទុកថ្នាំញៀន) ។
២.ឈ្មោះ រិន នឿន ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល
ខេត្តបាត់ដំបង (ជាអ្នករក្សាទុកថ្នាំញៀន និងជាម្ចាស់ផ្ទះ) ។
៣.ឈ្មោះ ទូចសាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល
ខេត្តបាត់ដំបង (ជាអ្នកប្រើប្រាស់ថ្នាំញៀន) ។
៤.ឈ្មោះ ធា ចាន់ថា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល
ខេត្តបាត់ដំបង (ជាអ្នកប្រើប្រាស់ថ្នាំញៀន) ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៩ថង់ ទម្ងន់ ៤,៩៤ក្រាម (ទាំងសំបក)
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ជនល្មើស និង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការបន្តតាមនិតិវិធី ។



