ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅខ្លាំង រាជធានី-ខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់១៤ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងរយៈពេលនៃការព្យាការណ៍អាកាសធាតុនេះ រាជធានីខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង រួមមានខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល, ខេត្តស្វាយរៀង, រាជធានីភ្នំពេញ, ខេត្តកោះកុង, ខេត្តព្រះសីហនុ និងខេត្តកំពត។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន CPNS News ទទួលបានបញ្ជាក់ថា កម្ពុជានឹងទទួលនូវឥទ្ធិពល៖

  • ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង
  • ប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ , នឹងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង
  • ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ
  • ខ្យល់សមុទ្រ ( Sea Breeze )
  • វិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរ ប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួន ទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON ) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើតហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ។
    ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C
  • ផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទន្ទឹមនោះ បណ្តាខេត្តមួយចំនួនមានជាអាទិ៍៖ ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល ,ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។
    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
  • ផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
    ៣៖ តំបន់មាត់សមុទ្រ ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
  • ផ្ទៃមេឃអួរអាប់មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ។ ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ ។
    ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram