Messi បង្ហាញខ្លួនលើកដំបូងក្នុងក្លិបថ្មី PSG ពេលយកឈ្នះ Reims ២-០ នៅ Ligue 1

(ប៉ារីស)៖ ខ្សែប្រយុទ្ធចំណូលថ្មី Lionel Messi បានចូលលេង ១ប្រកួតដំបូងរបស់ខ្លួនហើយក្នុងក្លិបថ្មី Paris Saint-Germain នៅពេលយកឈ្នះក្រុមម្ចាស់ផ្ទះ Reims ដោយលទ្ធផល ២-០ នៅរាត្រីឆ្លងចូលថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។
នេះជាការរកបាន ៣ពិន្ទុជាលើកទី៤ នៃការចាប់ផ្តើម Ligue 1 រដូវកាលថ្មីឆ្នាំ២០២១-២០២២ ជាមួយនឹងវត្តមានប្រធានក្រុម FC Barcelona លក្ខណៈ free transfer នាដើមខែសីហានេះ ក្រោមកិច្ចសន្យា ២ឆ្នាំនៅកីឡដ្ឋាន Parc des Princes។


Messi ដែលមានវ័យ ៣៤ឆ្នាំទៅហើយនោះ ត្រូវបានអ្នកចាត់ការទូទៅ Mauricio Pochettino ដាក់ឲ្យចូលលេងជំនួស Neymar នៅនាទី៦៦ នៅពេលដែល PSG បានបើកការនាំមុខ ២គ្រាប់ទៅហើយនោះពីការធ្វើបានសម្រេចដោយកីឡាករ Kylian Mbappe។
Messi បានពាក់អាវលេខ៣០ ក្នុងការលេងឲ្យក្លិបទី២ ក្នុងអាជីពបាល់ទាត់របស់គេ បន្ទាប់ពីលេងឲ្យក្លិបអេស្ប៉ាញ FC Barcelona តាំងពីគេមានអាយុជាង ១០ឆ្នាំមកម្ល៉េះជាមួយនឹងការឈ្នះពានឯកត្តជន Ballon d’Or បាន ៦ដងច្រើនជាងគេ និងកំពុងកាន់កំណត់ត្រាស៊ុតបាន ៦៧២គ្រាប់ពីការចូលលេងបាន ៧៧៨ប្រកួតច្រើនជាងគេផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram