ម្តាយស្លុតចិត្តរត់ចេញពីរោងចក្រ ពេលឮដំណឹងកូនប្រុសត្រូវច្រកការ៉ុងលាក់ក្នុងបន្ទប់ទឹក
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្មេងប្រុសអាយុ១២ម្នាក់បានស្លា.ប់យ៉ាងអាណោចអាធម ដោយត្រូវជនសង្ស័យសម្លា.ប់ប្លន់យកខ្សែ.ក ទូរស័ព្ទ ព្រមទាំងលុយក្នុងកូនជ្រូកជាង៣០០ដុល្លារ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំង ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះមានឈ្មោះ គឿន ដារ៉ា ភេទប្រុស អាយុ១២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានម្តាយឈ្មោះ ចំណេង អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រះផុស ឃុំព្រះផុស ស្រុកកោះគ្រឡ ខេត្តបាត់ដំបង។ ចំណែកសំភារៈដែលជនសង្ស័យប្លន់យកទៅរួមមាន ៖ ខ្សែ.កជាប់នឹងខ្លួនចំនួន២ជី ទូរស័ព្ទដៃចំនួន១គ្រឿង និងកូនជ្រូកដែលម្តាយទុកនៅក្នុងបន្ទប់ជួលមានលុយជាង៣០០ដុល្លារ ។

តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះបានអោយដឹងថា គាត់មានកូន៣នាក់ ក្នុងនោះកូនស្រីម្នាក់ និងកូនប្រុស២នាក់ ហើយជនរងគ្រោះគឺជាកូនពៅនៅក្នុងគ្រួសារ ចំណែកកូនច្បងប្រុសអាយុ១៨ឆ្នាំរស់នៅជាមួយប្តី ។ រីឯរូបគាត់វិញ គឺរស់នៅបន្ទប់ជួលជាន់ទី១ ជាមួយកូន២នាក់ (ស្រីម្នាក់ ប្រុសម្នាក់)។

ស្ត្រីរងគ្រោះបន្តថា រូបគាត់បានទៅធ្វើការរោងចក្រកាត់ដេរនៅជិតបន្ទប់ជួលជាមួយកូនស្រី ចំណែកកូនប្រុសរងគ្រោះនៅផ្ទះដាំបាយធ្វើម្ហូបអោយគាត់នៅពេលថ្ងៃត្រង់ជារៀងរាល់ថ្ងៃ។ មុនពេលកើតហេតុ គាត់បានទៅធ្វើការកម្មកររោងចក្រជាធម្មតា លុះនៅវេលាម៉ោងកើតហេតុមានអ្នកជិតខាងបានទូរស័ព្ទប្រាប់ថា កូនរបស់គាត់បានបាត់ខ្លួន គាត់ក៏រត់ពីរោងចក្រមកផ្ទះ ក៏ស្រាប់តែគេប្រាប់អោយទប់អារម្មណ៍សិន ដោយដឹងដំណឹងថា កូនគាត់ត្រូវគេសម្លា.ប់ច្រកចូលការ៉ុងដាក់ក្នុងបន្ទប់ទឹក ហើយញាត់សំលៀកបំពាក់ពីលើផងដែរ តែចេញជើងមកខាងក្រៅ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនរងគ្រោះស្នាក់នៅផ្ទះជួលជាន់ទី១ តែកងកម្លាំងសមត្ថកិច្ចបានរកឃើញស.ពជនរងគ្រោះនៅក្នុងបន្ទប់ជួលជនសង្ស័យម្នាក់នៅជាន់ទី២ ដោយនៅក្នុងបន្ទប់ទឹកដោយច្រកក្នុងការ៉ុងញាត់សំលៀកបំពាក់ជាមួយផងដែរ តែសល់ជើង ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ជាម្ចាស់បន្ទប់ជួលម្នាក់ភ្លាមៗ ដើម្បីយកទៅសួរនាំ ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីឃាត់បុរសម្នាក់ជាអ្នកស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុបានម្នាក់ភ្លាមៗនោះ ជនសង្ស័យខាងលើបានបដិសេធថា គាត់មិនបានធ្វើសកម្មភាពទេ គឺមានជនសង្ស័យម្នាក់ទៀតសុំនៅជាមួយគ្នាបាន៣ថ្ងៃ គឺជាខ្ទើយ ហៅអាចេក ដោយបាត់មិនឃើញនោះឡើយ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាននោះជាអ្នកធ្វើការជាមួយម្តាយជនរងគ្រោះមួយថ្ងៃមកហើយ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ និងអង្គការ CBU អង្គភាពការពារកុមារចុះមកស្រាវជ្រាវភ្លាមៗ និងបានប្រគល់ស.ពកុមារាអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅវត្តអរុវត្តី ចំណែកជនសង្ស័យដែលឃាត់ខ្លួនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌពោធិ៍សែន ដើម្បីចាត់ការតាមនីតិវិធី ៕







