ប៉ះទៀតហើយ អស់លោកដែលនិយមយកឈ្មោះគ្រួសារលោកជំទាវ  ហ៊ុន សុីណាត ទៅប្រើដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកខ្លួននោះត្រូវបានវែកមុខជាបន្តបន្ទាប់ហើយ…

កាលពីពេលថ្មីៗនេះលោកជំទាវឧកញ៉ា  នឹម  វណ្ណ:  ដែលគ្រប់គ្នាបានស្គាល់ថាជាកូនស្រីបង្កើត របស់លោកជំទាវ  ហ៊ុន  សុីណាត  នឹងជាស្ត្រីដ៏ឆ្នើម ដែលកំពុងកាន់កាប់មុខជំនួញជាច្រើនក្នុងដៃទាំងក្នុងប្រទេស  និងក្រៅប្រទេស  ដោយកេរ្ត៍ឈ្មោះរបស់លោកជំទាវឧកញ៉ាមិនត្រឹមតែល្បីលើវិស័យជំនួញតែម្យ៉ាងនោះទេ  ដោយមហាជនបាននិងកំពុងកោតសរសើរចំពោះលោកជំទាវឧកញ៉ាដែលកំពុងដើរតាមកន្លងធម៌របស់លោកឪពុក  នឹម  ច័ន្ទតារា  និងអ្នកម្តាយ  ហ៊ុន  សុីណាត  ក្នុងសកម្មភាពការងារមនុស្សធម៌ជាញឹកញាប់រាប់មិនអស់ជាមួយរាជរដ្ឋាភិបាលក្តី  តាមស្ថាប័ននានាក្តីយ៉ាងសកម្មស្ទើរគ្រប់វិស័យ  ដោយលោកជំទាវឧកញ៉ាតែងតែទទួលគ្រឿងឥសារ:យសជាបន្តបន្ទាប់  និងទទួលបានការកោតសរសើរពីមហាជនគ្រប់ស្រទាប់វណ្ណ:ផងដែរ។

ស្រាប់តែថ្មីៗនេះ  Facebook page របស់លោកជំទាវផ្ទាល់បានប្រត្តិកម្ម  ដោយធ្វើការជូនដំណឹងផ្ទាល់ទៅកាន់លោកមេធាវី  សួន  កុសល  ដែលលោកប្រើប្រាស់បណ្តាញសង្គមFacebook ឈ្មោះ  (Soun Kosal) ដែលបានរៀបអត្ថន័យដូចខាងក្រោម .

បន្ទាប់ពីលោកជំទាវឧកញ៉ា បានpost ក្នុងpage រួចមានអ្នកចូលទៅបញ្ចេញមតិជាច្រើន  រួមទាំងចម្ងល់ដែលស្ថិតក្នុងអាកំបាំងថ៍ នៅពីក្រោយផងដែរ

ស្រាប់អ្នកម្តាយរបស់លោកជំទាវ  បានចូលទៅស្រាយចម្ងល់ចំៗថា:គាត់ម្នាក់នេះធ្លាប់យកឈ្មោះខ្ញុំទៅប្រើក្នុងតុលាការ  នឹងឈ្មោះថ្នាក់ដឹកនាំផ្សេងៗទៀត  គាត់កាន់ក្តីអោយអ្នកណាកាន់ទៅ  តែយកស្បែកខ្ញុំទៅបន្លាចគេ  ទាំងដែលលោកជំទាវមិនដែលស្គាល់ទេ  គ្រប់តុលាការបានប្រាប់មកខ្ញុំ.

ទន្ទឹមនឹងនេះផងដែរ  លោកជំទាវសូមបញ្ជាក់ជូនមហាជនអោយបានជ្រាបថា  មេធាវីផ្ទាល់ខ្លួនរបស់លោកជំទាវគឺមានតែ  មេធាវី  សាយ  ស្រីច័ន្ទ  និងមេធាវី  ព្រុំ  សុវណ្ណារ៉ា  តែប៉ុណ្ណោះ  ។

ចំពោះករណីនេះលោកជំទាវកំពុងអោយមេធាវីលោកជំទាវធ្វើការងារនេះយ៉ាងយកចិត្តទុក្ខដាក់ បំផុត ប្រសិនបើរកឃើញថា  បានកេងប្រយោជន៍ណាមួយ  ឬធ្វើអោយប៉ះពាល់ដល់បងប្អូនណាដែលគ្នាមិនដឹងអី  តាមរយះការយកឈ្មោះរបស់គ្រួសារលោកជំទាវទៅ  កំឡាគេ  ទៅអួតអាង  តាមស្ថាប័នណាក៏ដោយ  គឺគ្រួសារលោកជំទាវ  មិនលើកលែងអោយជាដាច់ខាត  ពីព្រោះសព្វថ្ងៃលោកជំទាវដើរធ្វើតែបុណ្យទេ  កុំសាងបាបដោយយកឈ្មោះលោកជំទាវទៅប្រើ  ដោយអោយលោក  សួន  កុសល  ក្រឡេកមើលករណី នៅកោះកុងជាគំរូ  ហើយតាំងរត់ឆ្វេចឆ្វាចរកអ្នកអន្តរាគមន៍ ដើម្បីបានមកជួបខ្ញុំ  ចង់ជូននេះ  ជូននោះ  ខ្ញុំមិនត្រូវការទេ  ហើយខ្ញុំក៏គ្មានពេលជួបមនុស្សបែបលោកណឹងដែរ គ្រប់យ៉ាងគឺខ្ញុំប្រគល់អោយច្បាប់ធ្វើការ  ហើយមានការអី  ចង់ឆ្ងល់អីទាក់ទងទៅមេធាវីខ្ញុំផ្ទាល់ហើយខ្ញុំប្រាប់លោក  សួន  កុសល  អោយហើយលោកក៏ដូចគ្នា ដែរ  ប្រយោជន៍លោក  តែនាំអំពល់ទុកដល់ជនរងគ្រោះ  ដល់ខ្ញុំ  ដល់កូនខ្ញុំ  ដល់មេធាវីខ្ញុំ  ដែលម្នាក់ៗគេខំណាស់លោកទាំងឈឺទាំងជាស្ទើរតែរកពេលសម្រាកគ្មាន  ម្យ៉ាងទៀតគ្រួសារប្រឹងរក្សាកេរ្ត៍ឈ្មោះកិត្តិយសណាស់លោកដើម្បីទុកអោយក្មេងជំនាន់ក្រោយ។

ជាចុងក្រោយសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ  ចំពោះបងប្អូនកូនក្មួយទាំងអស់ដែលបានផ្តល់ព័ត៌មាននេះមកអោយខ្ញុំ  និងកូនខ្ញុំបានដឹង  និងសូមគោរពជូនពរបងប្អូនទាំងអស់ទទួលបាននូវសុខភាពល្អ  និងសុខសប្បាយគ្រប់ក្រុមគ្រួសារ  និងកុំភ្លេចអនុវត្តតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច  ៣ការពារ  និង៣កុំ  .

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram