ជនសង្ស័យ ចំនួន ១០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ ចំនួន ១០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នាវេលាម៉ោង ០៨ និង ១០នាទីព្រឹក ស្ថិតនៅត្រង់ចំណុចទឹកសុទ្ធចាស់ ប៊ូសុភាព នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


សមត្ថកិច្ច បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច បានចុះធ្វើបង្ក្រាបករណីជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ រួមមាន៖ ១.ឈ្មោះ ភួង ប៊ុណ្ណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ២.ឈ្មោះ កែវ មិនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោម្យ។ ៣.ឈ្មោះ ម៉ី វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ៤.ឈ្មោះ ម៉ាក នាង ហៅយ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបណ្ដោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សមត្ថកិច្ច បានឆែកឆេរ និងដកហូតសម្ភារៈវត្ថុតាង រួមមាន ដូចខាងក្រោម សារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន ០២កញ្ចប់តូច ម៉ូតូ ០១គ្រឿង ម៉ាក Honda dream ពណ៌ខ្មៅ ប្រាក់រៀល ៥០.០០០៛ (ប្រាំម៉ឺនរៀល) ឧបករណ៍ និងសម្ភារៈមួយចំនួន។


បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបន្តអនុវត្តនីតិវិធី រហូតឈានដល់ធ្វើកាចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៣នាក់ បន្ថែមទៀត នៅត្រង់ចំណុចបន្ទប់ជួល ឈ្មោះ ហុង ស្ថិតនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដូចមានឈ្មោះ ខាងក្រោម៖ ១.ឈ្មោះ លឹម សុខា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅបណ្ដោះអាសន្នភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោម្យ។ ២.ឈ្មោះ ឈឺ រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឆ្លាក់ រស់នៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោម្យ។ ៣.ឈ្មោះ ហុង ឌី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោម្យ។ សមត្ថកិច្ច បានឆែកឆេរ និងដកហូតនូវសម្ភារៈ និងវត្ថុតាង រួមមាន ដូចខាងក្រោម សារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន ០៤កញ្ចប់ ០២កញ្ចប់តូច និង០២កញ្ចប់ធំល្មម ម៉ូតូ ០១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ ឧបករណ៍ជក់មួយចំនួន ឧបករណ៍ និងសម្ភារៈមួយចំនួន។


កម្លាំងសមត្ថកិច្ច បានបន្តនីតិវិធី រហូតដល់ចំណុចផ្ទះជួលមួយបន្ថែមទៀត ដែលមានឈ្មោះ ស៊ូ បញ្ញា ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៣នាក់ ស្រី ០២នាក់ មានឈ្មោះ ដូចខាងក្រោម៖ ១.ឈ្មោះ ង៉ូវ គឹមសុង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ២.ឈ្មោះ ស៊ូ បញ្ញា ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ៣.ឈ្មោះ ង៉ូវ គីមលាង ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ និងបានធ្វើកាឆែកឆេរ និងដកហូតសម្ភារៈ និងវត្ថុតាង រួមមាន ដូចខាងក្រោម ម៉ូតូ ០១គ្រឿង ម៉ាក់ Scoopy ពណ៌សប្រាក់រៀល ១០០.០០០៛ ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀនក្រុងសែនមនោរម្យ និងកម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram