បងប្អូនហៅអោយជួយកោសខ្យល់ ប្រយ័ត្នធ្វើគុណបានទោសបិះបាត់បង់ជីវិតដូចករណី សយ ក្លេង

កាលពីថ្ងៃទី ២៧ តុលា ឆ្នាំ២០២០ ឈ្មោះ សយ ក្លេង អាយុ៣៦ឆ្នាំ បានដាក់លិខិតសុំអន្តរាគមន៍មក សម្តេចតេជោ មេត្តាជួយផ្តល់យុត្តិធម៍លើករណីហឹង្សាបង្កដោយបងប្អូនជីដូនមួយឈ្មោះ ចិន ជុំ ដែលត្រូវជាប្តី ពេជ្រ ឈ្នាងបានយកដំបងជ្រុងមកវាយ សាយ ក្លេង ចំក្បាលពីក្រោយបណ្តាលអោយផុងលលាដ៍យ៉ាងធ្ងន់ធ្ងរ។


ករណីហឹង្សានេះកើតឡើងនៅ ភូមិលំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលនៅពេលនោះ ប្រពន្ធរបស់ជនដៃដល់ឈ្មោះ ពេជ្រ ឈ្នាង បានសុំអោយ សាយ ក្លេង ជួយកោសខ្យល់អោយ ហើយនៅពេលនោះក៏មានវត្តមានកូនៗរបស់ ពេជ្រ ឈ្នាង ចំនួន៣នាក់នៅក្នុងផ្ទះជាមួយគ្នាផងដែរ។ ខ្ញុំបានស្នើសុំទៅតុលាការខេត្តកំពតជួយពិនិត្យនិងផ្តល់យុត្តិធម៍ជូន សាយ ក្លេង ផង។
នៅថ្ងៃទី ២៤ វិច្ឆិកា ២០២០ សាលាដំបូងខេត្តកំពតបានសម្រេចផ្តន្ទារទោស ចិន ជុំ ដាក់ពន្ធធនាគារ១ឆ្នាំ (តែព្យួរ) និងអោយបង់សំណងជំងឺចិត្ត និងថ្លៃព្យាបាល ៣០លានរៀល អោយទៅដើមបណ្តឹងរប្បវេណី សយ ក្លេង ។ ប៉ុន្តែ ឈ្មោះ ចិន ជុំ មិនទាន់បានប្រគល់ប្រាក់តាមសេចក្តីសម្រេចរបស់តុលកាការនៅឡើយ។ នៅថ្ងៃទី ៣ មិនា ២០២១ ជនរងគ្រោះ សយ ក្លេង បានដាក់ពាក្យស្នើសុំអនុវត្តន៍ដោយបង្ខំលើសាលក្រមស្ថាពររបស់សាលាដំបូងខេត្តកំពត ហើយបន្ទាប់មកក៏មានដីការកោះឈ្មោះ ចិន ជុំ ចេញដោយព្រះរាជអាជ្ញារងកាលពីខែមេសា ២០២១ កន្លងទៅ។ ប៉ុន្តែមកទល់ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២១ នេះ ចិន ជុំ នៅតែមិនទាន់បានបង់ប្រាក់តាមសេចក្តីសម្រេចរបស់តុលាការនៅឡើយ។


ដោយឡែក កាលពីថ្ងៃទី ០៤ សីហា ២០២១ ព្រះរាជអាជ្ញាមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុចេញដីការកោះ សាយ ក្លេង និងសាក្សីម្នាក់ទៀតដើម្បីសាកសួរពីដំណើររឿង “ រំលោភសេពសន្ថវៈ” ។ ហេតុនេះហើយ សាយ ក្លេង បានដាក់លិខិតសុំអន្តរាគមន៍លើកទី២ គោរពជូនសម្តេចមេត្តាជួយជួយផ្តល់យុត្តិធម៍បន្ថែមទៀត។


សយ ក្លេង មានប្រពន្ធនិងកូន៦នាក់ក្នុងបន្ទុក។ ជីវភាពសព្វថ្ងៃលំបាកខ្លាំង។ គាត់នៅជំពាក់ប្រាក់ខ្ចីគេមកព្យាបាលក្បាលដល់សព្វថ្ងៃ។ មុខរបរប្រពន្ធគាត់គឺធ្វេីការជាអ្នកបកបង្គារក្តាមអោយគេមួយថ្ងៃបាន១ម៉ឺន៥ពាន់រៀល។ ដោយឃេីញសភាពលំបាកក្រីក្រទ្រុឌទ្រោមទំាងម្តាយនិងកូនខ្ញុំបានជួយថ្លៃសោហ៊ុយធ្វេីដំណេីរ និងទឹកផ្លែឈេីមួយកេះដល់គាត់។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram