រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចុះពិនិត្យមន្ទីរពិសោធន៍តេស្តរកមេរោគកូវីដ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង…


(បាត់ដំបង)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយមន្រ្តីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានចុះទៅពិនិត្យមើលមន្ទីរពិសោធន៍តេស្តរកមេរោគកូវីដ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
លោករដ្ឋមន្ត្រី បានថ្លែងថា មន្ទីរពិសោធន៍តេស្តរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នឹងបង្កើនការធ្វើតេស្តកាន់តែច្រើន និងមានភាពលឿនរហ័ស។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការការពារកូវីដ១៩ ឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសពេលចេញក្រៅ ទៅផ្សារ ឬទៅធ្វើការងាររកស៉ី ត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងសំអាតដៃឱ្យជាប់ជានិច្ច៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram