នាវាទេសចរណ៍បរទេសមួយគ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍…

ក្រុងព្រះសីហនុ-នៅវេលាម៉ោងជាង5ព្រឹកថ្ងៃ18.11.2019 នាវាទេសចរណ៍បរទេសមួយគ្រឿងទៀត បានចូលចតកំពង់ផែក្រុងព្រះសីហនុ ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន 1867នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ ។ មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុអោយដឹងថា នាវានេះមាននាវិកសរុប795នាក់ មានដំណើរមកពីប្រទេសវៀតណាម ចូលមកកម្ពុជា និងត្រឡប់ទៅប្រទេសថៃបន្តទៀត នៅវេលាម៉ោង6ល្ងាចថ្ងៃដដែល។
សុំបញ្ជាក់ថា កាលពីម្សិលមិញ(17.11.2019) ក៍មាននាវាទេសចរណ៍បរទេសមួយគ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន 1969នាក់ មកទស្សនាប្រទេសកម្ពុជាផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram