ប្រទះឃើញសាកសពយុវជនម្នាក់ ដេកស្លាប់ នៅចំណុចក្រោយវត្តថ្មដាក្រោម ស្រុកព្រៃនប់….
ខេត្ត ព្រះសីហនុ ៖ នៅម៉ោង១៤និង៣៥នាទីថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ សាកសពយុវជនម្នាក់ដែល ទំនងជាស្លាប់២ថ្ងៃមកហើយ ត្រូវគេប្រទះឃើញដេកស្លាប់យ៉ាងកំសត់នៅលើវាលស្មៅក្នុងព្រៃក្បែរភូមិ ស្ថិតនៅចំណុចក្រោយវត្តថ្មដាក្រោមភូមិសំរ៉ុងក្រោមឃុំសំរ៉ុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ក្រោយប្រទះឃើញសពភ្លាមៗ ព័ត៌មាននេះបានដឹងដល់ឪពុកម្តាយជនរងគ្រោះហើយសពត្រូវគេស្គាល់ឈ្មោះផាតភារៈ ភេទប្រុសអាយុ១៩ឆ្នាំមុខរបរបុគ្គលិកមីហ៊ីលវាលរេញទីលំនៅភូមិត្រពាំងមូលឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ។
យោងតាមការនិយាយប្រាប់ពីស្ត្រីឈ្មោះចាន់ដា អាយុ៤៣ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះ(ផាតភារៈ) បានបាត់ពីផ្ទះចំនួន២ថ្ងៃមកហើយ(ថ្ងៃទី២៧ខែមេសា) នៅម៉ោងប្រមាណជា៩យប់ ដោយជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅឆ្នាំ២០១៩ពាក់ស្លាកលេខ1H-៩៧៧២ រហូតមកដល់ថ្ងៃនេះ។
សាកសពមានស្នាមវាយនឹងវត្ថុរឹង ត្រូវក្បាលផ្នែកខាងក្រោយក្បែរទីតាំងសាកសពមានសម្ភារៈសម្រាប់ សេពគ្រឿងញៀនមួយចំនួន។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា នេះអាចជាបទល្មើស វាយប្លន់យកម៉ូតូ៕


