ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួន បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារ ប្រចាំត្រីមាសទី២ ឆ្នាំ២០២០…
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួន បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារ ប្រចាំត្រីមាសទី២ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋាន, នាយ-នាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានឲ្យប្រធានការិយាល័យរដ្ឋបាល រៀបរាប់ពីរបាយការណ៍ប្រចាំត្រីមាស និងបានណែនាំឲ្យការិយាល័យ នីមួយៗ ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានល្អ ។
ជាចុងបញ្ចប់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏បានផ្តាំផ្ញើ ដល់មន្រ្តីទាំងអស់ ឲ្យប្រុងប្រយ័ត្ន ហេីយទប់ស្កាត់ និងបង្ការជម្ងឺ កូវីដ-១៩ផងដែរ ៕












