ស្ដ្រីជើងខ្លាំងលក់ផលិតផលគ្រឿងសំអាងដែលប្រើប្រាស់គណនីfacebookឈ្មោះ (Sweetie Berry ) ដែលមានឈ្មោះពិត ម៉ម ច័ន្ទផល្គុន ពូកែបំភ្លេីស ខុសពីការពិត ខាំគេមិនលែង ចែកចាយពត៍មានមិនពិតបំផ្លាញកិត្តិយសគេតាម Facebook ត្រូវបានចៅក្រមស៊ើបសួរចេញដីការបង្គាប់ឲ្យចូលខ្លួន
(ភ្នំពេញ) ៖ អ្នកលក់អនឡាញ ពូកែខាងខាំគេមិនលែង កេីតទុកបុកម្តេញ នៅមិនសុខ ទេីស បំផ្លេីស ចែកចាយពត៍មានពីគេរាល់ថ្ងៃ មួយថ្ងៃខ្លះ 4-5 ផុសក៏មាន ទាំងដែលជនរងគ្រោះមិនបានខុស ក្រោមគោលបំណងបំផ្លាញ និង ជាន់ឈ្លឺកិត្តិយស គេ ត្រូវបានគេស្គាល់ឈ្មោះលើបណ្ដាញសង្គមហ្វេសប៊ុកថា (Sweetie Berry) ដែលមានឈ្មោះពិតថា ម៉ម ច័ន្ទផល្គុន ថ្មីៗនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឲ្យចូលខ្លួន ពីបទ ៖ ការញុះញង់ឲ្យមានការរើសអើង, បរិហាកេរ្ដិ៍ជាសាធារណៈ និងការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ និងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។


មុននឹងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឲ្យចូលខ្លួន គឺមានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ គា សិទ្ធគុណ អាយុ២៦ឆ្នាំ ពាក់ព័ន្ធករណី ញុះញង់ឲ្យមានការរើសអើង, បរិហារកេរ្ដិ៍ជាសាធារណៈ និងករណីការប្រកួតប្រជែងមិនស្មោះត្រង់។

បុគ្គលឈ្មោះ ម៉ម ច័ន្ទផល្គុន ត្រូវបានជនរងគ្រោះអះអាងថា បានប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Sweetie Bery មកបង្ហោះបរិហារកេរ្ដិ៍ និងបង្ហោះពត៌មានបំភ្លេីសពី ក្រុមហ៊ុន និងក្រុមគ្រួសាររបស់ជនរងគ្រោះផងដែរ។ ជាពិសេសទៅទៀត ពាក្យពេជន៍ថា តើអ្នកធ្លាប់សំលាប់ជីវិតទេ? នេះជាគំនិតទុច្ចរិតធ្វើឲ្យមានការរើសអើងគ្រួសារជនរងគ្រោះយ៉ាងខ្លាំង ដោយសារតែជនរងគ្រោះ ដោយកាលអំឡុងឆ្នាំ២០២០ បងស្រីជនរងគ្រោះបានសម្រាលកូននៅឯមន្ទីពេទ្យសហរដ្ធអាមេរិក តែកូនរបស់គាត់មានអាការៈមិនស្រួលក៏ទទួលមរណៈភាពទៅ ។

មិនត្រឹមតែប៉ុណ្ណោះបុគ្គលនេះ បានបន្ដផុសលើបណ្ដាញសង្គមហ្វេសបុកឈ្មោះ Sweetie Berry ដោយបានញុះញង់ បង្ហោះ status និង រូបភាព កាត់តវីដីអូ ចែកចាយលេី Facebook និយាយមេីលងាយ តាំងពី ជិវិតរស់នៅរបស់គេប្រចាំថ្ងៃ ការស្លៀក ពាក់ ការនិយាយស្តី ដែលជនរងគ្រោះមិនដែលបានធ្វេីអ្វីអោយលេីសលួស រឺប៉ះពាល់ដល់អ្នកណាឡេីយ ៕

ជនរងគ្រោះបានប្រកាសជាសាធារណះច្រេីនដងមកហេីយ ដោយហៅហ្វេសប៊ុកឈ្មោះ Sweetie Bery នោះអោយចេញមកបកស្រាយ តទល់មួយស្មេីរ កុំអោយចេះតែបង្ហោះបង្ខូចលេបខាយ និយាយបំភ្លេីសពីលេីហ្វេសបុករបស់ខ្លួនរាល់ថ្ងៃ បែបនេះ និងជាពិសេសគឺការប្រឌិតរឿងមិនពិតដែលនិយាយបង្ខូចបំផ្លាញកិត្តិយសជនរងគ្រោះ ពីការបាត់បង់កូនរបស់គេជារឿយៗ ប៉ុន្តែហ្វេសបុកឈ្មោះ Sweetie Bery នោះមិនហ៊ានចេញមកតទល់នោះទេ និងនៅតែបន្តការបង្ហោះបង្ខូចពីជនរងគ្រោះ៕
ទង្វើបែបនេះធ្វើឲ្យ ប៉ះពាល់កតិ្តយស របស់ជនរងគ្រោះ ក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងមកតុលាការតែម្ដង ដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់។
កម្មផលពិតជាមានមែន ឥឡូវត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឲ្យចូលខ្លួន។ តើបុគ្គលដែលចង់បំផ្លាញគេ ដេីម្បីការរកសុីរបស់ខ្លួន និងញុះញង់ បំភ្លេីសពត៍មានមិនពិតពីគេបែបនេះ ហ៊ានចេញមុខចូលខ្លួនមកបំភ្លឺទេ?
ច្បាប់មានពិត បង្កេីតឡេីងដេីម្បីការពារជនរងគ្រោះ ដេីម្បីកុំអោយមនុស្សដេីរបង្ខូចនិងបំព្លៃពីគេបានតាមចិត្ត៕ សង្ឃឹមថាយុត្ដិធម៌ពិតជាមានប្រាកដសម្រាប់ជនរងគ្រោះ ដែលទទួលរងការបំពានអស់រយះពេលមួយឆ្នាំកន្លងមកហេីយ៕


