នារីជនជាតិចិនម្នាក់សង្ស័យមានបញ្ហាសតិអារម្មណ៍ បានប៉ុនប៉.ងរត់ចូ.លរថយន្តជាច្រើនលើកច្រើនសារ
រាជធានីភ្នំពេញ ៖ នារីជនជាតិចិនម្នាក់សង្ស័យមានបញ្ហាសតិអារម្មណ៍ បានប៉ុនប៉.ងរត់ចូ.លរថយន្តជាច្រើនលើកច្រើនសារ ប៉ុន្តែមិនបានសម្រេច ព្រោះមានអ្នកជួយឃាត់ទាន់ពេលវេលា ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ៥៣ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។


នារីម្នាក់ខាងលើជាជនជាតិចិន មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ស្នាក់នៅខុនដូនៅផ្លូវលេខ278 កែងផ្លូវ57 សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
តាមប្រភពពីបុរសម្នាក់ចេះនិយាយភាសាចិន និងបានជួយឃាត់នារីរងគ្រោះផ្ទាល់ បានប្រាប់ឲ្យដឹងថា នារីជនជាតិចិនមួយរូបខាងលើនោះ បានប៉ុនប៉.ងរត់ចូ.លរថយន្តច្រើនលើកច្រើនសារមកហើយ ដោយលើកទី១ នៅវេលាម៉ោង៨យប់ថ្ងៃទី២៨ កក្កដា ត្រូវគេឃាត់ទាន់ និងនាំនាងត្រឡប់ទៅខុនដូរវិញដោយសុវត្ថិភាព ។ លុះដល់វេលាម៉ោង១២យប់ថ្ងៃដដែល នាងក៏ត្រឡប់មកម្តងទៀត តែក៏ត្រូវគេឃាត់ម្តងទៀត និងនាំត្រឡប់ទៅខុនដូរវិញដោយសុវត្ថិភាពជាលើកទី២ រហូតដល់វេលាម៉ោង១និង៣០នាទីឈានចូលថ្ងៃទី២៩ កក្កដា នារីខាងលើក៏ត្រឡប់មកម្តងទៀត បម្រុងរត់ចូ.លរថយន្តម្តងទៀត ប៉ុន្តែត្រូវមិត្តភក្ដិរបស់នាង និងប្រជាពលរដ្ឋឃាត់ទាន់ ។

តាមប្រភពដដែលបានបន្តថា នារីរងគ្រោះខាងលើបានប្រាប់គាត់ថា មូលហេតុដែលនាងច.ង់ស្លា.ប់បែបនេះ គឺដោយសារម្តាយឪពុករបស់នាង បានស្លា.ប់បាត់បង់ជីវិតទាំងពីរនាក់នៅឯប្រទេសចិន ហើយរូបនាងរស់នៅប្រទេសកម្ពុជាតែម្នាក់ឯងប៉ុណ្ណោះ ។ នារីរងគ្រោះបានបន្តទៀតថា យប់នេះនាងនឹងបញ្ចប់ជីវិតអោយបាន ទោះរត់ចូ.លរថយន្តមិនស្លា.ប់ ក៏នាងត្រូវតែលោ.តពីលើខុនដូដែរ ។
តាមប្រភពពីមិត្តភក្ដិរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានបញ្ហាសតិអារម្មណ៍ ។
បន្ទាប់ពីឃាត់នារីរងគ្រោះខាងលើមិនស្តាប់ ក៏ត្រូវបានមិត្តភក្ដិជាជនជាតិចិនដូចគ្នាបានយករថយន្តមកដឹកនាងចេញពីកន្លែងកើតហេតុបាត់ទៅ ដោយមិនបណ្ដោយឲ្យនាងនៅខុនដូតែម្នាក់ឯងទៀតនោះទេ ព្រោះបារម្ភខ្លា.ចនារីរងគ្រោះរូបនោះគិតអ្វីផ្តេសផ្តាសបន្តទៀត៕



