អាជ្ញាធរខេត្តចំនួន០៦នៅភាគពាយ័ព្យនៃប្រទេសកម្ពុជាបានរួមគ្នាដុតកំទេចគ្រឿងញៀន

ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្តចំនួន០៦នៅភាគពាយ័ព្យនៃប្រទេសកម្ពុជាបានរួមគ្នាដុតកំទេចគ្រឿងញៀនក្នុងថ្ងៃ«ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលត្រូវធ្វើនៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០២១ តែបានលើកពេលមកធ្វើនៅព្រឹកថ្ងៃទី២៩ កក្កដា ២០២១ វិញក្រោមប្រធានបទ«ចែករំលែកព័ត៌មានពិតពីគ្រោះថ្នាក់គ្រឿងញៀនគឺជួយសង្គ្រោះជីវិត»។
ខេត្តទាំង០៦ដែលបានចូលរួមប្រារព្ធ«ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលធ្វើឡើងនៅក្នុងខេត្តបាត់ដំបង នាព្រឹកនេះ បើតាមព័ត៌មានបឋម មានខេត្តបាត់ដំបង. ខេត្តសៀមរាម. ខេត្តឧត្តមានជ័យ. ខេត្តបន្ទាយមានជ័យ. ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់។


ពិធីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង សមត្ថកិច្ចគ្រប់ស្ថាប័នមកពីតាមបណ្ដាខេត្តទាំង០៦ និង មានមន្ត្រីស្ថាប័នផ្សេងៗចូលរួមប្រហែល១០០នាក់។
បើតាមរបាយការណ៍គ្រឿងញៀនដែលត្រូវដុតកំទេចនៅក្នុង«ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន! ក្រោមប្រធានបទ«ចែករំលែកព័ត៌មានពិតពីគ្រោះថ្នាក់គ្រឿងញៀនគឺជួយសង្គ្រោះជីវិត» ដែលត្រូវដុតកំទេចនៅព្រឹកថ្ងៃទី២៩ កក្កដា ២០២១ សរុបទាំង០៦ខេត្ត មានចំនួនជាង៦០គ.ក្រ (គ្រឿងញៀនចម្រុះ)។ ពិធីនេះត្រូវបានធ្វើឡើងក្នុងរយ:ពេលខ្លីបំផុត ដោយសាររងនូវសម្ពាធ«កូវីដ១៩ និង ដែលតាបម្លែងថ្មី»ដែលនឹងប្រកាសអាសន្នបិតខ្ទប់ខេត្តបាត់ដំបង នៅពាក់កណ្ដាលអាធ្រាត្រ នៃយប់ថ្ងៃទី២៩ កក្កដា នេះហើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram