ម្ចាស់Passappទារសំណងពីភាគីម៉ូតូ១លានរៀលខណៈម្ចាស់ម៉ូតូថាអ្នកបើកបរPassappឆ្លងផ្លូវ..!

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង២៣:០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវៀងម៉ូតូ ឌ្រីមសង់សេរីឆ្នាំ២០១៩បុកជាមួយនឹង Passap បណ្ដាលឲ្យមានការខូចខាតបន្តិចបន្តួច ប៉ុន្តែភាគីខាងម្ចាស់ Pass app ទារសំណង១លានរៀលពីម្ចាស់ម៉ូតូ។


ប្រភពព័ត៌មានពីភ្នាក់ងារសកម្មជនហ្វេសប៊ុកកម្ពុជាបានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមបណ្ដោយផ្លូវមាត់ទន្លេឆ្ពោះទៅអូតែសុខា នៅត្រង់ចំណុចមុខវត្តចាស់ ក្នុងទឹកដីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។


តាមការឲ្យដឹងពីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូពីអូរទែលសុខាត្រឡប់ទៅផ្ទះនៅឯទួលគោក ទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់កន្លែងកើតហេតុ មាន Passapp មួយគ្រឿងបានឆ្លងថ្នល់ហើយក៏ឆ្លងមិនផុត ក៏ត្រូវម៉ូតូបុកចំកាត់តាប៑ូបណ្ដាលឱ្យកំពិតមួយចំហៀង រីឯម៉ូតូឌ្រីមសង់ខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ក្រោយពេលកើតហេតុម្ចាស់ Pass app បានទារសំណងពីម្ចាស់ម៉ូតូឌ្រីមសង់១លានរៀល តែម្ចាស់ម៉ូតូឌ្រីមសង់មិនព្រមសងសំណងទេ ដោយសារតែម្ចាស់ម៉ូតូឌ្រីមសង់ថា ម្ចាស់Passapp ជាអ្នកឆ្លងផ្លូវ ប៉ុន្តែម្ចាស់ Passapp ត្រូវសងគាត់វិញរាល់ការខូចខាតម៉ូតូ និងរងរបួសបន្តិចបន្តួច។
ការដោះស្រាយនេះគឺមិនត្រូវគ្នា ក៏សមត្ថកិច្ចចរាចរណ៍មូលដ្ឋានធ្វើការវាស់វែង ដើម្បីយកម៉ូតូនិង Pass app ធ្វើការដោះស្រាយគ្នានៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram