សូមប្រយ័ត្ន ! ចាប់ពីថ្ងៃទី២១ ដល់២៧ កក្កដាឆ្នាំ២០២១នឹងមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថានៅថ្ងៃទី២១ ដល់២៧ កក្កដានេះ តំបន់មួយរបស់ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន និងខ្យល់កន្ត្រាក់ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី២០ កក្កដា នេះ អាកាសធាតុចាប់ពីថ្ងៃទី២១ – ២៧ ខែកក្កដា ឆ្នាំ២០២១នៅសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ៖ពីថ្ងៃទី២១-២២ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង , ប្រព័ន្ធសម្ពាធទាបភ្ជាប់ និងព្យុះលើក – ទី៧ សេមប៉ាកា (CEMPAKA) ។ ពីថ្ងៃទី២៣-២៧ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង , ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប ។


ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សាសេ នឹងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ អង្សាសេ ។ នឹងអាចមានភ្លៀងមធ្យមទៅបង្គរ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។ លើកលែងតបណ្តាខេត្តនៅភាគ ខាងក្រោមនឹងអាចមានភ្លៀងធ្លាក់តិចទៅមធ្យម ល័យឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។


ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី២២-២៥ អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី២៧-៣០អង្សាសេនឹងអាចមានភ្លៀងពីកម្រិតបង្ហូរទៅច្រើនផ្គរ រន្ទះ តិចតួច លាយឡំ និងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំងពិសេសនៅតាមតំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងបណ្តាខេត្តដែលស្ថិតនៅតាមដងទន្លេមេគង្គ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram