ចូរប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់ នៃគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែឧសភា៖ បង្ក្រាប៤១ករណី ឃាត់ខ្លួន៧៨នាក់ …..

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤១ករណី ក្នុងនោះ ករណីប្រើប្រាស់១១ករណី, ជួញដូរ៣០ករណី និងឃាត់ខ្លួនជនសង្ស័យ៧៨នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,០៧៥ករណី ឃាត់មនុស្ស៧,៩៩១នាក់ (ស្រី៥០០នាក់)៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram