គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈការពារកូវីដ-១៩ ត្រូវបានឯកឧត្តម ស សុខា ប្រគល់ ជូនរដ្ឋបាលខេត្តបាត់ដំបង

(បាត់ដំបង) ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលទទួលបន្ទុកបីខេត្ត គឺបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ នាំយកគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈការពារកូវីដ ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង តាមរយៈឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សម្រាប់ចែកជូនដល់ក្រុមការងារ និងប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។


គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈ ដែលបានប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង រួមមាន ៖ មី ចំនួន ២០០កេស ត្រីខកំប៉ុង ចំនួន ៥០កេស ជែលសម្លាប់មេរោគ ចំនួន ២០០ដប អាល់កុល ចំនួន ៣០កាន និងម៉ាសការពារ ចំនួន ២០កេស ។


ក្នុងឳកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមលទ្ធភាព និងដំណាក់កាលនីមួយៗ របស់រាជរដ្ឋាភិបាល ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram