Saka រងការរើសអើងពូជសាសន៍យ៉ាងដំណំ ក្រោយទាត់ប៉េណាល់ទីមិនចូល បានក្លាយជាជនរងគ្រោះ ដោយត្រូវបានទទួលរងការរើសអើងពូជសាសន៍ជាពាក្យមិនល្អផ្សេងក្នុងរូបភាពរបស់គេលើ Instagram …

កីឡាករវ័យ១៩ឆ្នាំសមាជិករបស់ក្រុម Arsenal បានប្ដូរចូលលេងនៅវគ្គទីពីរ និងជាអ្នកទាត់ប៉េណាលទីទី៥ អំឡុងពេលទាត់ចាញ់ជាមួយអ៊ីតាលី។ អ្នកចាត់ទី Gianluigi Donnarumma បានសង្គ្រោះបាល់របស់ Saka គ្រប់គ្រាន់ជួយអ៊ីតាលីឈ្នះប៉េណាល់ទី ៣-២ គ្រងពាន Euro ២០២០។


អ្វីដែលមិននឹងស្មាន ក្រោយចប់ការប្រកួត Saka បានក្លាយជាជនរងគ្រោះ ដោយត្រូវបានទទួលរងការរើសអើងពូជសាសន៍ជាពាក្យមិនល្អផ្សេងក្នុងរូបភាពរបស់គេលើ Instagram។ លើរូបដែលគេទើបបង្ហោះមុនផ្ដាច់ព្រ័ត្រមានគណនីមួយបានប្រាប់ Sake ឲ្យចេញពីជម្រើសជាតិអង់គ្លេសទៅ ខណៈគណនីមួយទៀតថា សូមទៅនីហ្សេរីយ៉ាវិញទៅ។


សហព័ន្ធបាល់ទាត់របស់អង់គ្លេស FA បង្ហាញការមិនពេញចិត្តចំពោះទង្វើរើសអើងពូជសាសន៍បែបនេះឡើយ ហើយនឹងមិនស្វាគមន៍ឡើយចំពោះអ្នកគាំទ្រដែលបញ្ចេញចរិតបែបនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram