លាំងស្តុកកម្រាលព្រំប្រើប្រាស់សម្រាប់ពិធីបុណ្យសាសនាឥស្លាម នៅខណ្ឌឫស្សីកែវ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
ភ្នំពេញ៖ឃ្លាំងស្តុកកម្រាលព្រំប្រើប្រាស់សម្រាប់ពិធីបុណ្យសាសនាឥស្លាម ត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ ។
គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីអាជ្ញាធរ បានឲ្យដឹងថា ឃ្លាំងស្តុកកម្រាលព្រំប្រើប្រាស់សម្រាប់ពិធីបុណ្យសាសនាឥស្លាម មួយនេះ ធ្វើអំពីដែកប្រក់ស័ង្កសី ។

នៅពេលមានអគ្គិភ័យកើតឡើង ឃើញថា កងកម្លាំងពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ភ្លាមៗផងដែរ តែដោយសារអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅពេកធ្វើឲ្យពិបាកនៃការគ្រប់គ្រងស្ថានភាព ។
ទោះបីយ៉ាងណាទំហំនៃការខូចខាតក៏ដូចជាមូលហេតុនៃការឆាបឆេះ នេះ អាជ្ញាធរមិនទាន់បានបញ្ជាក់នៅឡើយនោះទេ ៕







