អគ្គិភ័យ ស ម្លា ប់ មនុស្ស ៤ នា ក់ នៅខណ្ឌដូនពេញ…

អគ្គិភ័យដ៏សន្ធោរសន្ធៅមួយបានឆាបឆេះផ្ទះថ្ម២ល្វែងជាប់គ្នាមួយកន្លែងនាវេលាទើបភ្លឺបណ្តាលឲ្យមនុស្ស៤នាក់ត្រូវបានរកឃើញថា ស្លា ប់ ក្នុងហេតុការណ៍នោះ។


ហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនោះបានកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ ២៤ និង ២៦ នៅផ្លូវលេខ ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ផ្ទះថ្ម២ល្វែងជាប់គ្នាដែលឆេះនោះ ជំហ៊ានដំបូងបានអាជ្ញាធរបញ្ចាក់ថា បណ្ដាលឲ្យ ស្លា ប់ មនុស្ស ប្រុសចំនួន៤ នាក់ ទៅហើយ។ ចំណែកសម្ភារៈនៃការខូចខាតវិញ គឺប្រហែលជាទាំងស្រុងតែម្តង ជាក់ស្តែងឃើញរថយន្តចំនួន២គ្រឿងមានម៉ាកម៉ាក ford និងរថយន្តម៉ាកព្រូសត្រូវបានឆេះខ្ទេចខ្ទីអស់ទាំងស្រុង ខណៈដែលកម្លាំងក្រុមឡានទឹកបាញ់ពន្លត់ភ្លើង។


អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្ដាលឲ្យឆេះមានទាំងមនុស្សស្លាប់រហូត ៤ នាក់នេះ គឺមិនទាន់ដឹងនៅឡើយ ព្រោះកម្លាំងជំនាញកំពុងតែបាញ់ទឹកពន្លត់ដើម្បីស្រាវជ្រាវរកពីមូលហេតុនៃការឆេះនោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram