ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋនាក់ជាសះស្បើយចំនួន១១៧នាក់ កំពុងព្យាបាលមានចំនួន ០៥នាក់ មិនមានអត្រានាក់ស្លាប់នោះទេ
រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ មន្ទីរពេទ្យបានអនុញ្ញាតអោយអ្នកជំងឺ Covid-19ទាំងអស់ ចំនួន ៥ នាក់ ក្រោយព្យាបាលជាសះស្បើយចេញពីមន្ទីរពេទ្យ មានជនជាតិខ្មែរ ១ នាក់ ជនជាតិម៉ាឡេស៊ី ១ នាក់ ជនជាតិវៀតណាម ១ នាក់ ជនជាតិចិន ២ នាក់ ដោយបានធ្វើតេស្តអវិជ្ជមានចំនួន ២ ដង អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ដូចនេះមិនមានអ្នកជំងឺ Covid-19 សម្រាកនៅមន្ទីរពេទ្យទៀតទេ។
ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ។










