ឃាត់ខ្លួន ផ្កាយ២យោធាម្នាក់ ពាក់ព័ន្ធ រឿង ដីធ្លី នៅ ខេត្តស្ទឹងត្រែង….

ស្ទឹងត្រែង ៖ លោក ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែង បាន បញ្ជា ឲ្យ កម្លាំងចម្រុះ ចុះ ឃាត់ខ្លួន លោក ឧ ត្ត មសេនីយ៍ ទោ ផ្កាយ ពីរ ម្នាក់ ពាក់ព័ន្ធ រឿង ដ៏ ធ្លី នៅត្រង់ចំណុច ភូមិ ស្រឡៅ ឃុំ អន្លង់ ជ្រៃ ស្រុក ថា ឡា បរិ វ៉ា ត់ ខេត្តស្ទឹងត្រែង កាលពី ល្ងាច ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ ។

សមត្ថកិច្ច បាន ឲ្យ ដឹងថា មូលហេតុ ឃាត់ខ្លួន លោក ចាន់ សំអាត ផ្កាយ ពីរ គឺជា យោធា មួយរូប ដោយសារ តែមាន ការជាប់ ពាក់ព័ន្ធ ករណី ដីធ្លី ទ្រង់ទ្រាយ ធំ ។ ហើយក៏ មានការចុះ ដកហូតយក គ្រឿងចក្រ ឈូសឆាយ ដីព្រៃ ផងដែរ ។

សមត្ថកិច្ច ដកហូតយក បាន វត្ថុតាង រួមមាន ៖ ទី ១ អេស្កាវ៉ាទ័រ ចំនួន ១ គ្រឿង ម៉ាក ខេ ត (CAT .04), ទី ២ ត្រាក់ទ័រ ចំនួន ១ គ្រឿង (Belarus80) របស់ សូ វៀត , ទី ៣ ប៊ុល ឡា លឺ ធុន តូច ចំនួន ១ គ្រឿង ។

បន្ទាប់មក ក្រុមការងារ បាន សាកសួរ ព័ត៌មាន ពី ម្ចាស់ ទី តាំង ខាងលើ គាត់ បាន បំភ្លឺថា ក្បាលដី ទទឹង ៣០០ ម៉ែត្រ បណ្តោយ ១៦០០ ម៉ែត្រ ហើយ មាន លិខិត កាន់កាប់ ដី របស់គាត់ ទទួលស្គាល់ ដោយ អាជ្ញាធរ ឃុំ អន្លង់ ជ្រៃ មាន ផ្ទៃដី ទំហំ ៤៨ ហិកតា ។

កំ ណត់ ហេតុ របស់ សមត្ថកិច្ច បា ន បញ្ជាក់ថា បន្ទាប់ពី បាន ស្តាប់ ការបំភ្លឺ របស់គាត់ រួចមក ក្រុមការងារ បានសម្រេច ចុះ ធ្វើការ ត្រួតពិនិត្យ ទៅលើ ទីតាំង ឈូសឆាយដី ជាក់ស្តែង ។ ឃើញ មានព្រៃ ដី ឈូសឆាយ រួចរាល់ ប្រមាណ ជា ៣៦ ហិកតា និង ផ្ទៃ ដីព្រៃ មិនទាន់បាន កាប់ រាន និង ឈូសឆាយ មាន ចំនួន ប្រមាណ ជា ៣២ ហិកតា ទៀត ។

គ្រឿងចក្រ ប្រព្រឹត្ត បទល្មើស ខាងលើ ត្រូវបាន រក្សាទុក នៅ ទីតាំង កើតហេតុ ដោយមាន កម្លាំង អធិការដ្ឋាន ស្រុក ថា ឡា បរិ វ៉ា ត់ និង ប៉ុស្តិ៍ រដ្ឋបាល ឃុំ អន្លង់ ជ្រៃ ទទួល ថែរក្សា ជា បណ្តោះអាសន្ន ។

ចំណែក ម្ចាស់ ដី ដែលមាន តួនាទី ជា យោធា ឧ ត្ត ម សេនីយ៍ ទោ ផ្កាយ២ ត្រូវបាន នាំខ្លួន មកកាន់ ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ដើម្បី ធ្វើការ សួរនាំ រួច កសាង សុំ ណុំ រឿង បន្ត នៅតាម នីតិ វិធី នៃ ច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram