តម្លៃប្រេងឥន្ធនៈបន្តរចុះថ្លៃជាងសប្តាហ៍មុន នៅទីផ្សារកម្ពុជា ចាប់ពីថ្ងៃនេះទៅ ….
ភ្នំពេញ ៖ តម្លៃប្រេងឥន្ធនៈត្រូវលក់រយ តាមស្ថានីយនានាសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះដល់ថ្ងៃ ១៦ ដល់ថ្ងៃទី ៣០ ខែមេសា នេះគឺបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបង្កនូវលក្ខណៈងាយស្រួលដល់បងប្អូនដែលត្រូវធ្វើដំណើរនៅប្រទេសកម្ពុជា។
ការបន្តធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនៅថ្ងៃនេះ គឺចំពេលដែលការដាក់កំហិតការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ ១៩ ត្រូវបានបិទបញ្ចប់ត្រឹមព្រឹកនេះ ។
តម្លៃប្រេងសាំងធម្មតាសម្រាប់ ១៦ ដល់ថ្ងៃទី ៣០ ខែមេសាគឺមានតម្លៃត្រឹមតែ ២២៥០ រៀលក្នុងមួយលីត្រ ចុះពីតម្លៃពីមុនគឺ ២៣៥០ រៀលក្នុងមួយលីត្រ ។
តម្លៃសាំងអនុវត្តថ្មីគឺ សាំងធម្មតា២២៥០រៀល, សាំងស៊ុបពែរ២,៩០០រៀល និងម៉ាស៊ូត២៣០០រៀលក្នុង១លីត្រ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៦-៣០ ខែមេសា ឆ្នាំ២០២០ ៕



