ឃាត់ខ្លួនបុរសម្នាក់ប្រើអំពើហឹង្សា វាយ និងគម្រាមអារ ក សម្លាប់ ប្រពន្ធ


កំពង់ឆ្នាំងៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤:១០នាទី កម្លាំងការិយាល័យជួញដូរមនុស្ស ដោយយោងលើបទល្មើសជាក់ស្ដែង បានឃាត់ខ្លួនបុរសម្នាក់ ដែលប្រើអំពើហឹង្សា យកដំបងឫស្សីវាយប្រពន្ធ និងយកកាំបិតប៉័ងតោគម្រាមអារ ក សម្លាប់ចោល ទៀតផង ដោយសារតែភ្លើងប្រចណ្ឌ។ ករណីនេះកើតឡើង នៅចំណុចផ្ទះជនរងគ្រោះភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។


ជនសង្យ័យខាងលើនេះមាន ឈ្មោះ លី ម៉ារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅទីតាំងកើតហេតុខាងលើ ត្រូវបានឃាត់ខ្លួនរួមនឹងវត្ថុតាង ដំបងឫស្សី ប្រវែង៥០ស.ម និងកាំបិតប៉័ងតោចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួន និងកំពុងអនុវត្តតាមនីតិវិធីផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram