បន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃសហការជាមួយកម្លាំងវរៈ៨១៥ និងកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងសម្របសម្រួលដោយ លោកព្រះរាជអាជ្ញារង សំរិទ្ធ សុខុន ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនបានជាច្រើននៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបានចាប់ខ្លួនជនសង្ស័យ ៤នាក់។

ការបង្រ្កាប់នេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅផ្ទះសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ បានគេចខ្លួន។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង សំរិទ្ធ សុខុន នៅវេលាម៉ោង ១០:៤០នាទី សមត្ថកិច្វបានបង្កើតគណៈកម្មការឆែកឆេរផ្ទះរបស់ឈ្មោះ ឡេង គឹមឡាយ ដកហូតវត្ថុតាង ម្សៅក្រាមសថ្លាចំនួន១កញ្ចប់ និង ១កូនថង់តូច, កាំភ្លើងម៉ាកឡុកចំនួន ១ដើម មានគ្រាប់ ១៦គ្រាប់, ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន ៦៣គ្រាប់ ពណ៍ក្រហម ៥៥គ្រាប់ ពណ៌ខៀវ ៨គ្រាប់, ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន ៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រកថ្នាំញៀន ១ចំនួន ដែលជនសង្ស័យយកទៅផ្ញើជាងធ្វើសំណង់ផ្ទះរបស់ខ្លួន។

ក្រោយពីធ្វើការឆែកឆេរចប់ សមត្ថកិច្ចបានចាប់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣នាក់ (ស្រី២នាក់) ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ដែលទទួលវត្ថុតាងពីជនសង្ស័យផ្ញើ, ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ ៣៣ឆ្នាំ និងឈ្មោះ សេង ស្រីនិច អាយុ ២៣ឆ្នាំ។ ក្រោយឆែកឆេរចប់នៅម៉ោង ១១:៤០នាទី ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៅម៉ោង ១៣:៣០នាទីធ្វើការបិតផ្ទះ ឈ្មោះ ឡេង គឹមឡាយ ជាបណ្តោះអាសន្ន និងយកបុគ្គលទាំង៣ខាងលើទៅអធិការដ្ឋាននគរបានស្រុកម៉ាឡៃដើម្បីសួរនាំបន្ត។

ផ្អែកតាមចម្លើយសារភាពរបស់ ឈ្មោះ ឡុង សារិទ្ធ (កម្មករ)ក្រោយពេលផ្ញើអីវ៉ាន់រួច ឈ្មោះ ឡាយ បានជិះរថយន្តម៉ាក toyota prus ព័ណ៌សគ្មានស្លាកលេខ ទៅទិសខាងលិច នៅវេលាម៉ោង ១៦:៣០នាទីល្ងាច សមត្ថកិច្ចបានបន្តរកឃើញរថយន្តនៅផ្ទះឈ្មោះ ហែម វ៉ាន់លី ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិថ្មី ឃុំម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដោយផ្អែកតាមចម្លើយរបស់ ហែម វ៉ាន់លី ថា ឈ្មោះ ឡេង គឹមឡាយ ជាមិត្តភក្តិរបស់ខ្លួនតាំងពីតូច ហើយបានយករថយន្តដែលមានភិនភាគខាងលើទៅផ្ញើខ្លួនពិតប្រាកដមែន។ ក្រោយការស្រាវជ្រាវចាប់ជាបន្តបន្ទាប់ជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ត ចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram