WHO ជំរុញប្រទេសទាំងអស់គាំទ្រសន្ធិសញ្ញារោគរាតត្បាត ….
លោក Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ បានអំពាវនាវដល់ប្រទេសទាំងអស់ ឲ្យគាំទ្រដល់សន្ធិសញ្ញាត្រៀមបង្ការរោគត្បាតរាតត្បាត ដោយព្រមានថា វានឹងជា “កំហុសដ៏ធំធេងមួយ” ក្នុងការគិតថា គ្រោះថ្នាក់នៃជំងឺកូវីដ ១៩ បានកន្លងផុតទៅហើយ ។
លោក Tedros បានធ្វើការអំពាវនាវ នៅក្នុងសុន្ទរកថាបិទរបស់គាត់ នៅឯសន្និបាតសុខភាពពិភពលោក (WHA) ដោយកត់សម្គាល់ថា “នេះគឺជាគំនិត ហើយពេលវេលាបានមកដល់ហើយ” ។
ប្រធាន WHO រូបនេះបាននិយាយថា “អនុសាសន៍មួយដែលខ្ញុំជឿថា នឹងធ្វើបានល្អបំផុតក្នុងការពង្រឹង ទាំង WHO និងសន្តិសុខសុខភាពពិភពលោក គឺអនុសាសន៍សម្រាប់សន្ធិសញ្ញាស្តីពីការត្រៀមបង្ការ និងការឆ្លើយតបរោគរាតត្បាត ដែលអាចប្រសើរឡើងដូចអ្វីដែលខ្ញុំបាននិយាយកាលពីមុននោះ ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋជាសមាជិក និងកិច្ចសហប្រតិបត្តិការ ជាដើម” ។
លោកបានកត់សម្គាល់ថា ពិភពលោកត្រូវការការប្តេជ្ញាចិត្តយូរអង្វែង ខណៈដែលនិរន្តរភាពត្រូវបានបង្កប់ នៅក្នុងសន្ធិសញ្ញាផ្លូវការមួយ ។ បច្ចុប្បន្នភ្នាក់ងារបង្កជំងឺ មានអំណាចច្រើនជាង អង្គការសុខភាពពិភពលោកទៅទៀត ។

លោក Tedros បាននិយាយថា ពួកគេបានកេងចំណេញ ពីទំនាក់ទំនងរបស់យើង ហើយបង្ហាញពីវិសមភាព និងការបែកបាក់របស់យើង ។ សុវត្ថិភាពរបស់ប្រជាជនពិភពលោក មិនអាចពឹងផ្អែកតែលើសុច្ឆន្ទៈរបស់រដ្ឋាភិបាល នោះទេ ។
សន្ធិសញ្ញាស្តីពីការត្រៀមបង្ការរោគរាតត្បាត បានឈានមុខគេនៅខែមីនា ដោយមានគោលបំណងតម្រូវឲ្យប្រទេសទាំងអស់ រួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតនាពេលអនាគត ដោយធ្វើឲ្យទំនោរជាតិនិយមមានលក្ខណៈខុសប្លែកពីគ្នា ដែលជំរុញឲ្យប្រទេសនានាស្វែងរកការឆ្លើយតបជាសកលចំពោះវិបត្តិនោះ ។
សំណើរនេះត្រូវបានគាំទ្រដោយមេដឹកនាំ និងមន្រ្តីពិភពលោកជាង ២០ នាក់មកពីទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិកខាងត្បូង និងអាស៊ី ជាដើម ក្នុងនោះរួមមានប្រធានាធិបតី រវ៉ាន់ដាន់ Paul Kagame ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta ប្រធានាធិបតីទុយនេស៊ីលោក Kais Saied ប្រធានាធិបតីសេណេហ្គាល់លោក Macky Sall ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ។
ជាចុងក្រោយ WHO បានបង្ហាញពីភាពចាំបាច់ នៃការរួបរួមគ្នាជាសកលដើម្បីកម្ចាត់វីរុសនេះ ។ ពីការធ្វើសមកាលកម្មយុទ្ធសាស្ត្រជាតិ ដល់ការចែករំលែក ទិន្នន័យវិទ្យាសាស្ត្រសំខាន់ៗ អគ្គនាយករបស់ទីភ្នាក់ងារនេះ បានអំពាវនាវម្តងហើយម្តងទៀត ដល់ប្រជាជាតិទាំងអស់ឲ្យឆ្លើយតប នឹងយុទ្ធសាស្ត្ររបស់ពិភពលោក ៕



